មើល Style បែបសាមញ្ញរបស់ Honda នៅម្ដុំបឹងកេងកង ស្ទាវអស់ស្ទះ
- 2018-08-13 09:00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល Style បែបសាមញ្ញរបស់ Honda នៅម្ដុំបឹងកេងកង ស្ទាវអស់ស្ទះ
ចន្លោះមិនឃើញ
Keisuke Honda កីឡាករបាល់ទាត់ល្បីឈ្មោះរបស់ជប៉ុន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាហើយ ដោយមានកុងត្រា២ឆ្នាំ។
ក្រោយពីការប្រកាសម្សិលមិញនេះដែរ Honda ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកម្ពុជា ត្បិតអីរូបគេពិតជាមានប្រជាប្រិយភាពណាស់ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រមួយចំនួនប្រហែលជាមិនដែលបានឃើញ Honda ស្លៀកពាក់បែបសាមញ្ញៗនោះទេ ដោយភាគច្រើនឃើញតែប្រើឯកសណ្ឋានកីឡា ឬអាវធំប៉ុណ្ណោះ។
ដើម្បីឱ្យបានប្លែកភ្នែកបន្តិចសម្រាប់អ្នកគាំទ្រកម្ពុជា អ្នកប្រមាញ់រូបថតរបស់ Sabay បានឆ្លៀតទៅតាមចាប់យករូបភាពខ្លះៗនៅម្ដុំបឹងកេងកង ដើម្បីឱ្យបងប្អូនអ្នកគាំទ្ររបស់ Honda បានឃើញជីវីតសាមញ្ញរបស់តារាបាល់ទាត់វ័យ៣២ឆ្នាំរូបនេះ៖