Siem Reap FC បន្តជោគជ័យឡើងវគ្គ៨ក្រុមពាន Ganzberg Cup
- 2018-08-13 09:11:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Siem Reap FC បន្តជោគជ័យឡើងវគ្គ៨ក្រុមពាន Ganzberg Cup
ចន្លោះមិនឃើញ
ក្រុមហ្វូតសាលមកពីខេត្តសៀមរាប Siem Reap FC នៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយទទួលបានជ័យជម្នះលើក្រុមYokohama ដោយលទ្ធផល ២-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយដើម្បីបោះជំហ៊ានឆ្ពោះទៅវគ្គ៨ក្រុមចុងក្រោយនៃពាន Ganzberg Futsal Cup 2018 រដូវកាលទី៣។
ការប្រកួតកាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែសីហា ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានទេក្នុងវគ្គទី១ ប៉ុន្តែចូលវគ្គទី១ Siem Reap FC រកគ្រាប់បាល់បាន២គ្រាប់ ខណៈ Yokohama មិនអាចតដៃនឹងក្រុមពីសៀមរាបបានឡើយ។ នៅចាំបានថា ក្នុងវគ្គ២៤ក្រុមចុងក្រោយ Siem Reap FC បានលត់ក្រុម Old Stadium ដោយលទ្ធផល ១០-២។ Siem Reap បានក្លាយជាក្រុមមកពីខេត្តតែមួយគត់ដែលឡើងដល់វគ្គ១៦ក្រុម និងបន្តឡើងវគ្គ៨ក្រុម ខណៈ១៥ក្រុមផ្សេងទៀតសុទ្ធតែក្រុមនៅភ្នំពេញ។
រហូតដល់ពេលនេះរកឃើញ៤ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយគឺ Khmer Blue Soccer, GLF FC, Siem Reap FC, និង 3G FC។
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយថ្ងៃអាទិត្យ ទី៥ សីហា ២០១៨
Khmer Blue Soccer ៦-៥ Victory FC
G.LF FC ៥-៤ Home Sport O.R
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយថ្ងៃអាទិត្យ ទី១២ សីហា ២០១៨
Siem Reap FC ២-០ Yokohama Tire
3G FC ៧-៣ ខ្មែរនគរអេហ្វស៊ី ពានរង្វាន់ហ្វូតសាលដែលមានប្រាក់រង្វាន់សម្រាប់ជើងឯករហូតដល់១៥ ០០០ដុល្លារអាមេរិក។