ក្រឡាប់ឡានដឹកស្រា គ្មានអ្នកជួយបែរជានាំគ្នាធ្វើរឿងហួសចិត្តមួយ (មានវីដេអូ)

  • 2018-08-16 03:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​ដឹក​ស្រា​ថ្លៃ​ៗ​មួយ​គ្រឿង បាន​ក្រឡាប់​ក្រោយ​ពេល​បត់​ផ្លូវ​កោង​ខ្លាំង​ក្នុង​ខេត្ត Quezon ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី ១២​ខែ​សីហា​កន្លង​ទៅ។

យោង​តាម​សាក្សី​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​បរ​តាម​ផ្លូវ​ភ្នំ​នៃ​ខេត្ត Quezon។ លុះ​មកដល់​ចំណុច​កើត​ហេតុ កើត​ស្រាប់​តែ​ក្រឡាប់​ចាក់​កេស​ស្រា​ពេញ​ថ្នល់​ដោយ​សារ​តែ​ផ្លូវ​កោង​ខ្លាំង​ពេក។ ក្រោយ​ពេល​កើត អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​បំផុត​នោះ​គឺ ប្រជាជន​ក្នុង​តំបន់​មិន​ត្រឹម​តែ​មិន​ជួយ​ជន​រង​គ្រោះ​នោះ​ទេ តែ​បែរ​ជា​នាំ​គ្នា​លួច​យក​ស្រា​ទាំង​កេស​ៗ​ទៅ​វិញ ដោយ​អ្នក​ខ្លះ​យក​ទុក​លក់​ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ហើយ​អ្នក​ខ្លះ​លួច​យក​ទៅ​ទុក​ផឹក​តែ​ម្ដង។

លើស​ពី​នេះ​ទៀត ក្រោយ​ពេល​កើត​ហេតុ​ប៉ូលិស​ឲ្យ​ដឹង​ថា​មាន​ការ​កក​ស្ទះ​ចរាចរ​យ៉ាង​ខ្លាំង​ដោយ​សារ​មិន​ត្រឹម​តែ​អ្នក​ភូមិ​ប៉ុណ្ណោះ​ទេ សូម្បី​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ក៏​នាំ​គ្នា​ចុះ​រើស​ស្រា​ដែរ។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ទំហំ​ខូច​ខាត និង​ទឹក​ប្រាក់​ដែល​បាន​បាត់​បង់​ដោយ​សារ​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន