រញ្ជួយដីកម្រិតខ្លាំង ៣ វាយប្រហារផ្ទួនៗមកលើកោះឥណ្ឌូនេស៊ី

  • 2018-08-20 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រញ្ជួយដីកម្រិតខ្លាំងចំនួន ៣ បាន​វាយ​ប្រហារ​មក​លើ​កោះ​ជា​ច្រើន​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង និង​កោះ​មួយ​ចំនួន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

រញ្ជួយ​ដី​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​កម្រិត ៧ វ៉ិចទ័រ​ដែល​វាយ​ប្រហារ​លើ​ភូមិ Belangting នៃ​កោះ Lombok។ ទោះ​យ៉ាង​ណា​ក៏​ដោយ មិន​មាន​ការ​រង​របួស ឬ​ខូច​ខាត​ណា​មួយ ត្រូវ​បាន​រាយការណ៍​ភ្លាម​ៗ​នោះ​ទេ ហើយ​សញ្ញា​ពី​ការ​ព្រមាន​នៃ​ព្យុះ​ស៊ូណាមិ​ក៏​មិន​ត្រូវ​បាន​ផ្ដល់​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា កោះ Lombok បាន​ទទួល​រង​ការ​វាយ​ប្រហារ​នេះ​ជា​ថ្មី ខណៈ​ខ្លួន​កំពុង​ងើប​ឡើង​វិញ​ពី​ផល​បះ​ពាល់​នៃ​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​កាល​ពី​ថ្ងៃ​ទី ៥ ខែ​សីហា ដែល​បាន​សម្លាប់​មនុស្ស​ជាង ៤៣០ នាក់៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន