ដឹងមូលហេតុ លិចស្រឡាងនៅឥណ្ឌូណេស៊ីបណ្ដាលឲ្យបាត់ខ្លួនជិត ២០០ នាក់
- 2018-06-20 08:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ លិចស្រឡាងនៅឥណ្ឌូណេស៊ីបណ្ដាលឲ្យបាត់ខ្លួនជិត ២០០ នាក់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្ស ១៩២ នាក់បានបាត់ខ្លួន ក្រោយពីស្រឡាងទេសចរ Sinar Bangun បានលិចកាលពីល្ងាចថ្ងៃ ចន្ទនៅបឹង Tobaក្នុងប្រទេសឥណ្ឌូណេស៊ី។
យោងតាមសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សជាង ២០០ នាក់បានប្រជ្រៀតគ្នាឡើងជិះសាឡាងនេះ ខណៈដែលវាមានចំណុះត្រឹម ៦០នាក់ប៉ុណ្ណោះ។ ភាគច្រើននៃជនរងគ្រោះទាំងនោះ គឺជាក្រុមគ្រួសារតែត្រឡប់មកផ្ទះវិញពីពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃចុងក្រោយនៃបុណ្យរ៉ាមាដាន។ ចំណែកឯអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារមានរលកធំៗរហូតដល់កម្ពស់ជិត ៣ ម៉ែត្រដែលបានបោកបក់មកលើស្រឡាងបណ្ដាលឲ្យលិចតែម្ដង។
ទោះយ៉ាងណាក៏ដោយ មានមនុស្ស ១៨នាក់ត្រូវបានជួយសង្គ្រោះឲ្យរស់រានមានជីវិត ដោយភាគច្រើននៃពួកគេអង្គុយនៅចុងសាឡាង។ ឥឡូវនេះក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនផ្សេងទៀតដែលកំពុងជាប់ក្នុងស្រឡាង៕
ចុចអាន ៖
ឥណ្ឌូណេស៊ីគ្រោងបង្កើនសុពលភាពលិខិតឆ្លងដែន ១០ឆ្នាំ ព្រោះហេតុផលមួយ
ដឹងពេលបញ្ចប់ការសង់រូបព្រះ វិស្ណុ ធំជាងគេបំផុតនៅកោះបាលី (មានវីដេអូ)
ផ្ទុះភ្នំភ្លើងជាថ្មីនៅ ឥណ្ឌូនេស៊ី បាញ់ផេះរាប់ពាន់ម៉ែត្រគួរឲ្យខ្លាច (មានវីដេអូ)