តេស្ត​ផ្ទាល់ បាន​ដឹង iPhone ស៊េរី​ចាស់ៗ Update ទៅ iOS 12 អត់​ខក​បំណង​ទេ

  • 2018-08-20 12:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិ iOS 12 នៅ​បន្ត​ស្ថិត​ក្នុង​កំណែ​សាកល្បង​ជំនាន់​ទី ៨ ក្រោយ​ Apple ប្រកាស​ឲ្យ​ប្រើប្រាស់​សម្រាប់ Developer កាល​ពី​ព្រឹត្តិការណ៍ WWDC ខែ​មិថុនា។ ការ​តេស្ត​ល្បឿន​លើ​ឧបករណ៍​សេរ៊ី​ចាស់ៗ រួម​បញ្ចូល​ទាំង iPhone 5s បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​ដំឡើង​ទៅ iOS ថ្មី​ពិត​ជា​អាច​បង្កើន​ល្បឿន​ដំណើរការ។

ខុស​ពី​ការ​គិត​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន ដោយ​ភ័ន្តច្រឡំ​ថា OS ថ្មី ដំឡើង iPhone ចាស់ អាច​នឹង​បង្ក​បញ្ហា ប៉ុន្តែ iOS 12 Beta 8 ដំណើរការ​លឿន​ជាង​ទ្វេ​ដង​ធៀប​នឹង iOS 11.4.1 លើ iPhone សេរ៊ី​ឆ្នាំ ២០១៣។

ស្រប​ពេល​ល្បឿន​បើក​ម៉ាស៊ីន ក្រុម​ការងារ iApple Bytes រក​ឃើញ​ថា​មាន​ភាព​ខុស​គ្នា​ដល់​ទៅ ២០ វិនាទី ជាមួយ​ការ​បើក​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត​ក៏​សុទ្ធ​សឹង​បង្ហាញ​ច្បាស់​ឧបករណ៍​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី ធ្វើ​បាន​ដោយ​រលូន​ជាង។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា