ហួសចិត្ត! វក់ចុចទូរសព្ទដល់ធ្លាក់លូ តែមិនហៅគេជួយ បែរសម្ងំចុចតធ្វើព្រងើយ (វីដេអូ)
- 2018-08-22 03:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! វក់ចុចទូរសព្ទដល់ធ្លាក់លូ តែមិនហៅគេជួយ បែរសម្ងំចុចតធ្វើព្រងើយ (វីដេអូ)
ចន្លោះមិនឃើញ
បុរសម្នាក់រស់នៅប្រទេសចិន បានភ្លេចខ្លួនរហូតដើរធ្លាក់ទៅក្នុងលូជម្រៅជិត ៤ម៉ែត្រដោយសាររវល់ចុចទូរសព្ទពេកមិនបានមើលផ្លូវ។
អ្វីដែលកាន់តែហួសចិត្តជាងនេះទៀត បុរសនេះបែរជាអង្គុយសម្ងំលេងហ្គេមក្នុងលូបើទោះបីជាមានរបួសជង្គង់យ៉ាងណាក្ដី។ យោងតាមសារព័ត៌មានចិន ឲ្យដឹងថាក្រុមអ្នកជួយសង្គ្រោះភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលមកដល់កន្លែងកើតហេតុ ហើយឃើញសភាពបុរសរូបនេះយ៉ាងដូច្នេះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៧ខែកក្កដានៅខេត្ត Xinjiang ប្រទេសចិន ដោយបុរសរងគ្រោះ ត្រូវបានគេយកខ្សែដើម្បីស្ទូចចេញពីលូ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ យ៉ាងណាក៏ដោយ ក្រោយការពិនិត្យ បុរសរូបនេះបានបាក់ឆ្អឹងជង្គង់ហើយកំពុងសម្រាកព្យាបាលបន្ត៕
ចុចអាន ៖
ចាប់ខ្លួន ២៦ នាក់ ក្រោយលួចវត្ថុបុរាណចិនច្រើនសន្ធឹកតម្លៃជិត ១១លានដុល្លារ
មកស្គាល់ភ្នំហួសាន កន្លែងឡើងភ្នំដ៏គ្រោះថ្នាក់បំផុត តែទេសភាពស្អាតដូចឋានសួគ៌