ម៉ូតូទឹកជាក្ដីសង្ឃឹមកម្ពុជាបើកឆាកប្រកួតព្រឹកនេះជួបសុទ្ធតែជើងខ្លាំង
- 2018-08-22 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូទឹកជាក្ដីសង្ឃឹមកម្ពុជាបើកឆាកប្រកួតព្រឹកនេះជួបសុទ្ធតែជើងខ្លាំង
ចន្លោះមិនឃើញ
កីឡាម៉ូតូទឹករបស់កម្ពុជាចាប់ផ្ដើមប្រកួតចាប់ពីព្រឹកម៉ោង១០នេះហើយ ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីលើកទី១៨ នៅឯប្រទេសឥណ្ឌូណេស៊ីនេះ។
បើតាមការឲ្យដឹងពីប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា ឯកឧត្ដម ណុះ ស្លេះ ថាកីឡាករកម្ពុជាទាំងពីររូប រួមមាន ម៉ីន មូស្ពាន និង សាលី អ៊ូមើត ពួកគេចាប់ផ្ដើមប្រកួតថ្ងៃនេះហើយ។ សម្រាប់ការប្រកួតនេះ កីឡាករកម្ពុជាទាំងពីរនាក់នេះ នឹងត្រូវលេង ៤វិញ្ញាសាជាមួយគ្នាតែម្ដង។
វិញ្ញាសាទាំង៤៖
ទី១ Ski Modified
ទី២ Runabout 1100Stock(Four Stroke)
ទី៣ Runabout Limited(Four Stoke)
និងទី៤ Endurance Runabout Open(Four Stroke)
រំលឹកដែរថា កម្ពុជាបានបញ្ជូន១៣ប្រភេទកីឡាចូលរួមក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី(Asian Games) លើកទី១៨ នៅឯប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែគិតមកដល់ពេលនេះនៅមិនទាន់ឈ្នះមេដាយមួយគ្រឿងឡើយក្នុងកម្មវិធីខាងលើនេះទេ ខណៈប្រភេទកីឡាមួយចំនួនបានវិលមកកម្ពុជាបណ្ដើរវិញហើយ។ កម្ពុជាក៏មិនទាន់ប្រកួតអស់ប្រភេទកីឡាទាំង១៣នេះដែរ៕