​គ្រូ​ជម្រើស​ជាតិ​ថ្មី ​នឹង​ចាប់​ផ្ដើម​កោះហៅ​កីឡាករ ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ខាង​មុខ​នេះ

  • 2018-08-23 01:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ខាង​មុខ ​ដែល​ជា​ថ្ងៃ​ត្រូវ​តាម​កាល​វិភាគ​របស់ FIFA ​ផ្ទាល់​តែ​ម្ដង ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ។

លោក Felix Agustin Gonzalez Dalmas

លោក Felix Agustin Gonzalez Dalmas ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់ Keisuke Honda ​នោះ ​បាន​ទៅ​មើល​សមត្ថភាព​កីឡាករ​កាល​ពី​ចុង​សប្ដាហ៍​មុន។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​កំពុង​តែ​ពិចារណា​នៅ​ឡើយ ​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ឱ្យ​ជាប់​ជម្រើស​ជាតិ​នា​ពេល​ខាង​មុខ​នេះ។ ​លោក Felix ​នៅ​មាន​ឱកាស​មើល​ជើង​កីឡាករ​បាន​ទៀត​នា​ចុង​សប្ដាហ៍​នេះ ​ដែល​ក្រុម​ទាំង​អស់​នឹង​ត្រូវ​លេង​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៩។

Keisuke Honda

បើ​តាម​ប្រភព​ពី​ខាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ក្រុម​ជម្រើស​ជាតិ​នឹង​ត្រូវ​ប្រកាស​ឈ្មោះ​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ត្រៀម​ខ្លួន​លេង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៨។ ​ដោយ​ឡែក ចំពោះ​រឿង Honda ​បាន​មក​មើល​ការ​ប្រកួត​ផ្ទាល់​ឬ​យ៉ាង​ណា​នោះ ​សហព័ន្ធ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ព្រោះ​បច្ចុប្បន្ន​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​កំពុង​លេង​ឱ្យ​ក្លឹប​អាជីព​នៅ​អូស្ត្រាលី៕

អត្ថបទ៖ មុន្នីរម្យ