លទ្ធផលម៉ូតូទឹកកម្ពុជាជុំទី១ចំនួន២វិញ្ញាសានៅ Asian Games បង្ហាញហើយ
- 2018-08-23 04:16:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលម៉ូតូទឹកកម្ពុជាជុំទី១ចំនួន២វិញ្ញាសានៅ Asian Games បង្ហាញហើយ
ចន្លោះមិនឃើញ
កីឡាករម៉ូតូទឹកកម្ពុជាទាំងពីរនាក់បានឡើងវគ្គបន្តហើយសម្រាប់វិញ្ញាសា Runabout 1100 Stock បន្ទាប់ពីប្រកួតជាប់ក្នុងវគ្គជម្រុះដែលមានកីឡាករសរុបទាំងអស់១៤នាក់។
តាមទិន្នន័យបង្ហាញឲ្យឃើញថា កីឡាករកម្ពុជា សាលី អ៊ូមើត ស្ថិតនៅចំណាត់ថ្នាក់លេខ៣ និង ម៉ីន ម៉ូស្តានស្ថិតនៅចំណាត់ថ្នាក់លេខ៥ក្នុងចំណោមកីឡាករទាំងអស់១៤នាក់។ កីឡាករឥណ្ឌូណេស៊ី Muhammad Farizi Izi ស្ថិតនៅលើគេ និងកីឡាករថៃ Kunsa Attapon ស្ថិតនៅលេខ២។
យ៉ាងណានៅមិនទាន់ដឹងច្បាស់ព័ត៌មានលំអិតឡើយ។ Sabay កំពុងទាក់ទងដើម្បីបានព័ត៌មានកាន់តែច្បាស់សម្រាប់កីឡាម៉ូតូទឹកនេះ។