Real Madrid ត្រៀមចាយ៧០លានអឺរ៉ូលើកទឹកចិត្តដល់កីឡាករ
- 2018-08-23 02:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid ត្រៀមចាយ៧០លានអឺរ៉ូលើកទឹកចិត្តដល់កីឡាករ
ចន្លោះមិនឃើញ
រដូវកាល២០១៧/១៨គឺជាឆ្នាំដ៏ជោគជ័យសម្រាប់ Real Madrid ដោយក្លឹបលើកពាន៦ទាំងក្រុមបាល់ទាត់ និងក្រុមបាល់បោះ។
ជ័យជម្នះទាំងនេះបានផ្ដល់មកវិញនូវប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កីឡាករដែលប្រធានក្លឹបរហស្សនាមស្ដេច.សត្រៀម៧០លានដើម្បីចាយ។ ៥៥លានអឺរ៉ូនឹងចាយលើក្រុមបាល់ទាត់ Real Madrid ដែលបានឈ្នះពាន៤កាលពីរដូវកាលមុនមាន Supercopa de Espana, UEFA Super Cup, Club World Cup និង Champions League។
ដោយឡែកក្រុមបាល់បោះ Real Madridវិញក៏មិនអន់ដែរ គឺបានលើកពានធំ២មាន Euroleague និង ACB។ តាមការគណនាកីឡាករម្នាក់ៗមកពីក្រុមទាំងពីរនឹងទទួលប្រាក់រង្វាន់ម្នាក់១លានអឺរ៉ូ៕