ទឹកចិត្តបងប្រុស ស៊ូបីប្អូនឲ្យគេងរាប់ម៉ោងលើរថភ្លើង ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)

  • 2018-08-25 03:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​រថភ្លើង​ក្នុង​ប្រទេស​ចិន តែងតែ​មមាញឹក​និង​មាន​មាន​មនុស្ស​កក​កុញ ក្មេង​ប្រុស​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ផ្សេង​ទៀត​រំជួល​ចិត្ត​ខ្លាំង​ដោយ​សារ​តស៊ូ​បី​ប្អូន​ឲ្យ​គេង​ទោះ​កន្លែង​ចង្អៀត​យ៉ាង​ណា​ក្ដី។

ក្មេង​ប្រុស​ជា​បង ត្រូវ​បាន​គេ​ដឹង​ថា​មាន​អាយុ ១៤​ឆ្នាំ កំពុង​បី​ប្អូន​ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​រថភ្លើង​រយៈ​ពេល​ជាង ១​ម៉ោង​មិន​ព្រម​ដាក់​ចុះ​ព្រោះ​ដើម្បី​ឲ្យ​ប្អូន​បាន​គេង​លក់​ស្រួល។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ចិន Weibo ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ក្មេង​ប្រុស​រូប​នេះ។

គួរ​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រូប​នេះ​រួម​នឹង​ប្អូន បាន​ធ្វើ​ដំណើរ​ពី​ខេត្ត Guangzhou ទៅ Xining ប៉ុន្តែ​ដោយ​សារ​សំបុត្រ​របស់​គេ​តម្រូវ​ឲ្យ​ឈរ​ក្នុង​រថភ្លើង រូប​គេ​ក៏​សម្រេច​ចិត្ត​អង្គុយ​លើ​កាតាប​នៅ​លើ​ផ្លូវ​ដើរ​ជំនួស​វិញ។ ដោយ​ហេតុ​ផល​តែ​ម្យ៉ាង​គត់ គឺ​ដើម្បី​អាច​ឲ្យ​ប្អូន​ប្រុស​បាន​គេង​លក់​ស្រួល ហើយ​រូប​គេ​ត្រូវ​បន្ដ​បី​ប្អូន​រហូត​ដល់​គោលដៅ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន