ក្រៅពី​ចេញ ៣ ស៊េរី​ Galaxy S10 នឹងមាន​​កាមេរ៉ា​ក្រោយ ៣ តម្រៀប​គ្នា(វីដេអូ)

  • 2018-08-25 05:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា Samsung បាន​បញ្ចេញ​អាវុធ​ថ្មី Galaxy Note9 រួច​រាល់​ហើយ ប៉ុន្តែ​​អ្នក​គាំទ្រ​ប្រហែល​ជា​កំពុង​ចង់​ឃើញ​ស្មាតហ្វូន​ត្រកូល Galaxy S10 ជំនួស​វិញ។ កាល​ពី​ពេល​ថ្មីៗ មាន​គណនី​យូធូប​មួយ ​ដែល​តែង​តែ​ធ្វើការវិភាគ​និង​រចនា​រូបរាង​ស្មាតហ្វូន flagship ថ្មីៗផ្អែក​លើ​ព័ត៌មានបែកធ្លាយ​ បាន​បញ្ចេញ​ឲ្យ​ឃើញ​ពី​រួបរាង Galaxy S10 មាន​ដល់​ទៅ ៣ ជម្រើស។

រូបតំណាង

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Galaxy S10 មាន​ដល់​ទៅ ៣ ជម្រើស​ក្នុង​នោះ​មាន​ការ​រចនារូប​រាង​រក្សា​ទុក គែម​អេក្រង់​កោង​លាត​ពេញ​មួយ​តូ​ខ្លួន មាន​កាមេរ៉ា​មុខ​ភ្លោះ ចំណែក​កាមេរ៉ា​ក្រោយ ៣ ប្រភេទគឺ កាមេរ៉ា​ភ្លោះ​បញ្ឍរ ២ គ្រាប់ ឯ​មួយ​ប្រភេទ​គឺ កាមេរ៉ា​ផ្តេក ២ គ្រាប់ និង​មួយ​ទៀត មាន​កាមេរ៉ា​ផ្ដេក ៣ គ្រាប់​ឯណោះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​អេក្រង់ ឬ​កម្រិត​ចាប់​រូប​ភាព​យ៉ាង​ណា​នោះទេ។

រូបតំណាង

​តាម​រយៈ​វីដេអូ​នេះ ស្រប​នឹង​ព័ត៌មាន​នានា Samsung នៅ​តែ​រក្សា​ទុក​រន្ធ​ដោត​កាស​ដដែល ទោះ​ជា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Wireless Charge ខាង​ក្រោយ​ក៏​ដោយ។ S10 អាច​នឹង​បំពាក់​មក​ជាមួយ ​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ក្រោម​អេក្រង់ ដូច​ទៅ​នឹង VIVO ។ S10 ក៏​អាច​នឹង​មាន​ពណ៌​ស្អាតៗ ជា​ច្រើន​ផង​ដែរ។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម