រកឃើញទីក្រុងបាត់បង់ពីបុរាណ អាយុកាលជាង ៤សហសវត្ស

  • 2018-08-25 08:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​បុរាណ​វិទូ​មួយ​ក្រុម បាន​រក​ឃើញ​សំណល់​នៃ​ទីក្រុង​ដែល​បាន​បាត់​បង់​តាំង​ពី​សម័យ​បុរាណ​មក​ក្នុង​ប្រទេស​ចិន ដែល​មាន​អាយុ​កាល​រហូត​ដល់​ជាង ៤​ពាន់​ឆ្នាំ។

ទីក្រុង​បុរាណ​នេះ ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា Shimao ដែល​ធ្លាប់​មាន​ពីរ៉ាមីត​មួយ​កម្ពស់​យ៉ាង​ហោច ៧០ម៉ែត្រ ហើយ​ត្រូវ​បាន​ការពារ​ដោយ​របង​ក្នុង​ និង​ក្រៅ​ហ៊ុមព័ទ្ធ​ជុំ​វិញ។ លើស​ពី​នេះ​ទៀត អ្នក​បុរាណ​វិទូ​បាន​រក​ឃើញ​រណ្ដៅ​ជា​ច្រើន​កន្លែង​ដែល​បង្កប់​ទៅ​ដោយ​គ្រោង​ឆ្អឹង​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ពលី​ជីវិត។ យោង​តាម​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ពីរ៉ាមីត​នេះ​ត្រូវ​បាន​សង់ឡើង​ដើម្បី​ប្រារព្ធ​ពិធី​សាសនា​ផ្សេង​ៗ និង​ការ​ជួបជុំ​ពិភាក្សា​រឿង​នយោបាយ​នា​សម័យ​នោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ដ៏​ធំ​ដែល​មាន​ទំហំ​យ៉ាង​ហោច ៩៨៨ ហិចតា​នេះ ត្រូវ​គេ​ជឿ​ថា​បាន​បាត់​បង់​ទៅ​វិញ​ក្នុង​អំឡុង​ឆ្នាំ ២៣០០ មុន​គ.ស ទៅ ១៨០០ មុន​គ.ស៕

ចុចអាន ៖

ប្រភព៖ LiveScience   ប្រែសម្រួល ៖ រ័ត្ន