របួសជាង ១៥០ នាក់ ក្រោយពិធីបុណ្យគប់ថ្មដាក់គ្នានៅឥណ្ឌា (មានវីដេអូ)

  • 2018-08-28 02:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កាន់​សាសនា​ងប់ងុល​ជាង ១៥០​នាក់​បាន​រង​របួស​ក្រោយ​ប្រារព្ធ​ពិធី​បុណ្យ​ចោល​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ទីក្រុង Uttakhand កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ។

ពិធី​បុណ្យ​នេះ​ត្រូវ​គេ​ហៅ​ឈ្មោះ​ថា The Bagwal ដែល​មាន​ន័យ​ថា​ការ​ប្រយុទ្ធ​គ្នា​ដោយ​គប់​ដុំ​ថ្ម។ វា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​អ្នក​ភូមិ Devidhura នៅ​ជួរ​ភ្នំ​នៃ​ទីក្រុង Uttakhand។ នៅ​ពេល​ប្រារព្ធ​ពិធី អ្នក​កាន់​សាសនា​ទាំង​អស់ ត្រូវ​បែង​ចែក​ជា​ពី​ក្រុម​ហើយ​ចាប់​ផ្ដើម​គប់​គ្នា​ទៅវិញ​ទៅ​មក។ ពួក​គេ​អាច​បញ្ឈប់​បាន​លុះ​ត្រា​តែ​លោក​អាចារ្យ​បញ្ជា ហើយ​ពិនិត្យ​ឃើញ​ថា​មាន​ឈាម​ស្រក់​គ្រប់​គ្រាន់​សម្រាប់​បូជា​ទៅ​ដល់​ព្រះ Maa Barahi។

យ៉ាង​ណា​មិញ ក្រោយ​ពេល​ពិធី​បុណ្យ​ត្រូវ​បាន​បញ្ចប់ គេ​ឃើញ​អ្នក​កាន់​សាសនា​ជា​ច្រើន​បាន​រង​របួស​ដោយ​អ្នក​ខ្លះ​បែក​ក្បាល និង​ភ្នែក ហើយ​ចំណែក​អ្នក​ខ្លះ​ទៀត​បាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​ការ​គប់​ដុំ​ថ្ម​នេះ​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ YouTube   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី