ហ៊ុន ច័ន្ទរាជ្យ បារម្ភជំងឺផ្ដាសាយធំ ប៉ះពាល់ដល់ការប្រកួតរបស់ ផាត់ សូដា
- 2018-08-28 04:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុន ច័ន្ទរាជ្យ បារម្ភជំងឺផ្ដាសាយធំ ប៉ះពាល់ដល់ការប្រកួតរបស់ ផាត់ សូដា
ចន្លោះមិនឃើញ
គ្រូប្រដាល់ MMA ហ៊ុន ច័ន្ទរាជ្យ បារម្ភជំងឺផ្ដាសាយធំរបស់កីឡាករ ផាត់ សូដា ខ្លាចប៉ះពាល់ទៅដល់ការប្រកួត One Championship នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ច័ន្ទរាជ្យ បានឲ្យដឹងថា បើនិយាយពីការហ្វឹកហាត់ត្រៀមខ្លួនវិញ គឺបានល្អ និងយូរគួរសមដែរ បើគិតទៅប្រហែល ៣សប្ដាហ៍រួមមកហើយ។ បច្ចេកទេសនៃការហ្វឹកហាត់ទៀតសោត ពោលផ្ដោតលើ ការការពារចូលចាប់របស់ដៃគូ ព្រោះអីគេល្អចំណុចនេះ។
តាមរយៈការខំប្រឹងប្រែងហ្វឹកហាត់របស់កូនសិស្ស គ្រូប្រដាល់វ័យជិត៣០ឆ្នាំខាងលើនេះ រំពឹងថានឹងទទួលបានលទ្ធផលសម្រាប់ការប្រកួតលើកនេះ។ ប៉ុន្តែអំពីបញ្ហាជំងឺផ្ដាយសាយធំនេះ សង្ឃឹមថាជាសៈស្បើយមុនការប្រកួតទៅចុះ កុំឲ្យប៉ះពាល់នៅថ្ងៃនោះ។ ព្រោះបច្ចុប្បន្នកូនសិស្សរបស់ខ្លួន ផាត់ សូដា មិនសូវមានកម្លាំងនោះទេ ពោលហាត់ដោយកម្លាំងចិត្ត ចំណែកកម្លាំងកាយវិញធ្លាក់ចុះខ្លាំងដោយសារជំងឺនេះ។
រំលឹកដែរថា កីឡាករកម្ពុជា ផាត់ សូដា នឹងត្រូវចូលរួមប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន One Championship ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសចិន ដោយប៉ះជាមួយជើងខ្លាំងមកពីឥណ្ឌូណេស៊ី Elipitua Siregar។ លោក ហ៊ុន ច័ន្ទរាជ្យ រួមទាំងកូនសិស្សនឹងចាក់ចេញពីកម្ពុជាថ្ងៃទី៤ កញ្ញា ២០១៨ ខាងមុខនេះ៕