អ៊ែមណាស់ សង្វៀនប្រដាល់ថ្មីមួយទៀតហើយ Live ម្ដង៣ទូរទស្សន៍
- 2018-08-29 06:42:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ែមណាស់ សង្វៀនប្រដាល់ថ្មីមួយទៀតហើយ Live ម្ដង៣ទូរទស្សន៍
ចន្លោះមិនឃើញ
សង្វៀនប្រដាល់គុនខ្មែរថ្មីលេចជារូបរាងមួយទៀតហើយ នៅទូរទស្សន៍ CTN ដោយលើកនេះ រាល់ការប្រកួតនឹងធ្វើការផ្សាយផ្ទាល់ទៅ៣ប៉ុស្តិ៍តែម្ដង សម្រាប់បំពេញតម្រូវការទស្សនាដល់អ្នកនិយមប្រដាល់គុនខ្មែរ។
លោក ស៊ីថូ ណាថាន់ ប្រធានក្រុមកីឡារបស់ CBS បានឲ្យដឹងថា សង្វៀនថ្មីដែលខាងស្ថានីយរបស់លោកបង្កើតឡើងនេះមានឈ្មោះ «ប្រដាល់អន្តរជាតិខារ៉ាបាវ ដណ្ដើមប្រាក់លាន» ហើយនឹងធ្វើឡើងរៀងរាល់រសៀលថ្ងៃសៅរ៍ចាប់ពីម៉ោង ២ដល់៤ តទៅ។
ពិធីករពូកែវោហារស័ព្ទរូបនេះបន្ថែមថា ទូរទស្សន៍ដែលជាគោលនៃការផ្សាយនេះ គឺ CTN ហើយ CNC និង MYTV ជាអ្នកផ្សាយបន្ត។ មូលហេតុចម្បង ដែលខាងលោករៀបចំឲ្យមានការផ្សាយម្ដងទាំង៣បែបនេះ គឺចង់ឲ្យមហាជនបានដឹងថា CTN មានកម្មវិធីប្រដាល់វិញហើយ និងចង់បំពេញនូវការទស្សនាឲ្យបានច្រើនបន្ថែមទៀតពីអ្នកគាំទ្រផ្សេងៗទូទាំងប្រទេស។ ក្រៅពីនេះទៀត ក៏មានផ្សាយតាមហ្វេសបុកទាំង៣របស់ទូរទស្សន៍ទាំងនោះទៀត វាជាការជួយផ្សព្វផ្សាយគុនខ្មែរបានមួយផ្នែកទៀតទៅដល់ពិភពលោក ឲ្យគេបានស្គាល់ រីកសុះសាយបន្ថែមតាមរយៈប្រកួតនេះដែរ។
គូរពិសេសដែលនឹងត្រូវឡើងបើកឆាកថ្មីដំបូងនៃកម្មវិធីប្រដាល់អន្តរជាតិខារ៉ាបាវដណ្ដើមប្រាក់លាននាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះរួមមាន ម៉ោញ វាសនា ប៉ះ រតនា លីតក់ ឡុង រ៉ាមី ប៉ះ សៅ ប៊ុនធឿន លី ភា ប៉ះ ភិត ណយ នន់ ជំនិត ប៉ះ ទេស សំខាន់ និង ផាន់ គ្រាន់ ប៉ះ ចេកនួន៕