ត្រាំ គំរាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក ព្រោះមូលហេតុ១

  • 2018-08-31 01:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​គំរាម​ថា​ខ្លួន​នឹង​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Bloomberg News ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា "ប្រសិន​បើ​ពួក​គេ​មិន​មាន​ការ​កែ​ទម្រង់​ឡើង​វិញ​ទេ ខ្ញុំ​នឹង​ដក​អាមេរិក​ចេញ​ពី WTO។" បន្ថែម​ពី​នេះ​លោក​ឲ្យ​ដឹង​ទៀត​ថា សហរដ្ឋអាមេរិក​ត្រូវ​បាន​អង្គការ​ធ្វើ​ទង្វើ​អយុត្តិធម៌​មក​លើ។ យ៉ាង​ណា​មិញ ការ​គំរាម​របស់​ប្រធានាធិបតី​រូប​នេះ បាន​បង្ហាញ​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​លោក និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ដែល​អង្គការ​បាន​ដាក់​ចេញ។

គួរ​ឲ្យ​ដឹង​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដាក់​ចេញ​នូវ​ច្បាប់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ដោះស្រាយ​វិវាទ​រវាង​ប្រទេស​ទាំង​អស់​ជុំវិញ​ពិភពលោក៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម