រូប​​ជា​ច្រើន​សូន​ពី​ខ្សាច់ ដោយ​ជាង​ចម្លាក់​មក​ពី​ជុំវិញ​ពិភពលោក ឃើញ​ហើយ​ស្ញប់ស្ញែង​

  • 2018-09-02 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ចម្លាក់​ជា​ច្រើន​ ដែល​ជា​តួអង្គ​ក្នុង​រឿង Captain America នឹង​លេច​ជា​រូបរាង​រយៈពេល​ជាង​១០​ថ្ងៃ នៃ​ពិធីបុណ្យ​​​ខ្សាច់​នៅ​ប្រទេស​សិង្ហបុរី។

រូប​សំណាក់​ធ្វើ​ពី​ដី​ខ្សាច់​ ខ្លះ​កម្ពស់​ដល់​ទៅ​ជាង ៥​ម៉ែត្រ​ជាច្រើន​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ក្នុង​ពិធីបុណ្យ​ខ្សាច់ Sentosa នៅ​លើ​ឆ្នេរ ស៊ីលូសូ ប្រទេស​សិង្ហបុរី​ដែល​មាន​ជាង​ចម្លាក់​​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក រួម​មាន៖ សិង្ហបុរី ​ អាមេរិក ម៉ិកស៊ីកូ និង អ៊ីតាលី ជាដើម។

តួអង្គ​ក្នុង​រឿង​ដ៏​ល្បី​របស់​ផលិតកម្ម Marvel ដូចជា Iron Man, Hulk និង Thor ជាដើម​នឹង​រស់រៀន​មាន​ជីវិត ហើយ​បើក​ឲ្យ​មនុស្ស​ម្នា​បាន​ចូល​ទស្សនា​​ចាប់​ពី​ថ្ងៃ​ទី ០១ ដល់​ ថ្ងៃ​ទី ១៦​ខែ​កញ្ញា។

ចង់​ដឹង​ថា​តើ ការ​​សង់​រូប​សំណាក់​ធ្វើ​ពី​ដី​ខ្សាច់​នេះ​មាន​ភាព​អស្ចារ្យ និង ទាមទារ​ភាព​ប៉ិនប្រសព្វ​ប៉ុណ្ណា សូម​ទស្សនា​រូបភាព និង វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម