បែកធ្លាយការពិត បុរសខ្លាំងហ្វីលីពីនទៅទស្សនកិច្ចអ៊ីស្រាអែល លួចធ្វើរឿងមួយ

  • 2018-09-02 04:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន​លោក រូឌ្រីហ្គោ ឌូតឺតេ ត្រូវ​បាន​​រាយការណ៍​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស អ៊ីស្រាអែល​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ២ ខែ​កញ្ញា​នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល ៤​ថ្ងៃ។

យោង​តាម​កាលបរិច្ឆេទ​ផ្លូវ​ការ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រូប​នេះ​នឹង​​ទទួល​ទាន​អាហារ​ជាមួយ​នាយករដ្ឋមន្ត្រី Benjamin Netanyahu និង​ជួប​ជាមួយ​ប្រធានាធិបតី Reuven Rivlin ផងដែរ។ លើស​ពីនេះ​ទៀត លោក​នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ពាក់ពន្ធ័​នឹង​ប្រជាជន​ហ្វីលី​ពិន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ក៏​ដូច​ជា​ទស្សនកិច្ច​វិមាន​សារមន្ទីរ Yad Vashem Holocaust ផងដែរ។

យ៉ាង​ណា​ក៏​ដោយ មាន​រឿង​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រូប​នេះ​ដែល​ត្រូវ​បាន​ព្យាយាម​បិទ​បាំង​ពី​សាធារណ។ លោក​ឌូតឺតេ នឹង​ទៅ​ទស្សនា​ការ​បង្ហាញ​អាវុធ​ទំនើប និង​ឧបករណ៍​ដែល​រៀប​ចំ​ដោយ​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត គោល​បំណង​សំខាន់​របស់​លោក​ឌូតឺតេ គឺ​ដើម្បី​ចុះ​ហត្ថលេខា​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ប្រេង​ដល់​ក្រុមហ៊ុន Ratio Petroleum ដែល​ជា​ក្រុម​ហ៊ុន​របស់​អ៊ីស្រាអែល​ក្នុង​ប្រទេស​ហ្វីលីពីន។

គួរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អ៊ីស្រាអែល​មួយ​នេះ គឺ​ជា​អ្នក​ដេញ​ថ្លៃ​បាន​កាល​ពី​បី​ឆ្នាំ​មុន​សម្រាប់​អាជ្ញាប័ណ្ណ​បូម​ប្រេង​នៅ​ឈូង​សមុទ្រ​ដែល​បាន​ចេញ​ដោយ​ក្រសួង​ថាមពល​ហ្វីលីពីន។ ប៉ុន្តែ​ដំណើរ​ការ​បូម​ប្រេង ត្រូវ​រង់ចាំ​ការ​ចុះ​ហត្ថលេខា​របស់​លោក ឌូតឺតេ​ដោយ​សារ​មាន​បញ្ហា​កំណែ​ទម្រង់ និង​ការ​រិះ​គន់​​ច្រើន​ចំពោះ​ការ​អនុញ្ញាត ក៏​ដូច​ជា​គោលការណ៍​បង់​ពន្ធ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន