Justin ព្រលែង​ខ្លួន​ដល់​ហើយ​ ពីបុរសសង្ហាហំហាន មកជាលោកពូតែងស្លៀកពាក់អត់ខ្វល់

  • 2018-09-03 02:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ Justin Bieber មិន​មាន​បទ​ទោល​ថ្មី​ចេញ​នៅ​មួយ​រយៈ​ចុង​ក្រោយ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​លោកតែង​មាន​មុខជា​និច្ច​ស្ទើរ​រាល់​ថ្ងៃ​លើ​សារព័ត៌មាន។

ក្រៅ​ពី​ដំណឹង​រៀបការ​ជាមួយ​ Hailey Baldwin តារាប្រុស​រូប​នេះ​ ក៏​ត្រូវមហាជន​ចាប់​អារម្មណ៍​ជារឿយៗ​នូវ​ស្ទីលតុប​តែង​របស់​ខ្លួន​ពេល​បង្ហាញ​វត្តមាន​នៅ​ទី​សាធារណៈ​នា​ពេល​កន្លង​មក​ជាមួយ​គូដណ្ដឹង​។

សង្កេត​ឃើញ​ថា​ រាល់​ពេល​បង្ហាញ​មុខ​ Justin តែង​ស្លៀក​ពាក់​ប្រៀប​ដូច​បុរស​វ័យ​ចំណាស់​ មិន​សម​នឹង​អាយុ​សោះ។ អ្នក​គាំទ្រ​មួយ​ចំនួន​លើក​មតិ​ដូចៗ​គ្នា​ថា​ បើ​ធៀប​ទៅ​នឹង​ស្ទីល​តែង​ខ្លួន​ពីមុន​ និង​ពេល​បច្ចុប្បន្ន​ ឃើញ​ថា​ខុសគ្នា​ដាច់។ ពី​តារា​ប្រុស​តែង​ខ្លួន​រៀបរយ​ស្រស់​សង្ហា​ មក​ក្លាយ​ជា​បុរស​ម្នាក់​ដែល​ទុក​សក់ ទុក​ពុកមាត់​ និង​ស្លៀកពាក់​បែប​មនុស្ស​ចាស់​ ឬ​ពេល​ខ្លះ​គេ​សឹង​ហៅ​ថា​ "ពូ” ទៅ​ហើយ។

ទស្សនា​រូបភាព​ខាង​ក្រោម​ តើ​ តារា​ប្រុស​ជិត​ការ​រូបនេះ​ប្រែប្រួល​សម្រស់​យ៉ាងណា តាម​រយៈ​ការ​តែង​ខ្លួន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម