៥ ចំណុច​ កុំភ្លេច​ធ្វើ​ឲ្យ​សោះ បើ​គិត​ច្បាស់​ ចង់​​លុប​គណនី Facebook ចោល

  • 2018-09-05 04:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថា ទាក់ទង​នឹង​ព័ត៌មាន Facebook គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់​មិន​បាន​ល្អ ហត់នឿយ​នឹង​អូស​មើល​ព័ត៌មាន ឬ​អស់​អារម្មណ៍​ជាមួយ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ បើ​ចង់​អាច​លុប​គណនី​ចោល​បាន​។​

ការ​លុប​គណនី និង​ការ​បិទ (Deactivate) គណនី មាន​ភាព​ខុសគ្នា ដោយ​ការ​បិទ អាច​បើក​ពេល​ចង់​ចូល​ប្រើ​វិញ ប៉ុន្តែ​បើ​លុប​ហើយ មិន​អាច​ចូល​ប្រើ​គណនី​នោះ​បាន​ទេ​។ 

១) ពិនិត្យ​មើល​មាន​កម្មវិធី​ប៉ុន្មាន​បាន​ភ្ជាប់​ប្រើ​ជាមួយ​គណនី​នេះ​

មាន​កម្មវិធី និង​វេបសាយ​ជាច្រើន ប្រហែល​បាន Log in ចូល​ដោយ​ប្រើ​គណនី Facebook ហើយ​ពេល​លុប​គណនី ​មិន​អាច​ចូល​ទំព័រ​ទាំង​នេះ​បាន​ទេ​។

អាច​ពិនិត្យ​បាន​ ដោយ​ចុច​លើ Account Settings > Apps and Websites នៅ​ផ្នែក​ខាងឆ្វេង​។ កម្មវិធី​មួយ​ចំនួន ប្រហែល​អាច​ផ្លាស់ប្ដូរ​បែប​បទ Log in ដោយ​ប្រើ​អ៊ីមែល​ជំនួស​វិញ​ ប៉ុន្តែ​ក៏​មាន​វេបសាយ​ខ្លះ មិន​អាច​ផ្តាច់​ពី​គណនី Facebook បាន​នោះ​ទេ ដូចជា Spotify​។

ករណី​បាន​បិទ​គណនី Facebook មិន​អាច​ចូល​ប្រើ វេបសាយ ឬ​កម្មវិធី​បាន​ភ្ជាប់​មក​ពី​មុន អាច Reactivate គណនី Facebook រួច​ធ្វើការ​កែប្រែ​។ 

២) ទាញ​យក​ព័ត៌មាន​ពី Facebook

សម្រាប់​អ្នក​ប្រើប្រាស់​ចង់​លុប​គណនី Facebook ប៉ុន្តែ​នៅ​តែ​ចង់​បាន​រាល់​ទិន្នន័យ​មាន​លើ​វេបសាយ​កន្លង​មក អាច​ទាញ​យក​បាន ដោយ​ចូល​ទៅ​កាន់ Account Settings > Your Facebook Information នៅ​ផ្នែក​ខាងឆ្វេង > Download Your Information បន្ទាប់​មក​ជ្រើស​រើស​ប្រភេទ​ព័ត៌មាន​ចង់​បាន ដូចជា បញ្ជី​ទំនាក់ទំនង​មិត្តភក្ដិ ឬ​អ្វី​ៗបាន​បង្ហោះ​កន្លង​មក > ចុច​ប៊ូតុង Create File។ 

៣) ស្នើ​យក​ទិន្នន័យ​ថ្ងៃ​កំណើត​របស់​មិត្តភក្ដិ​​

បើ​ចង់​លុប​គណនី Facebook ប៉ុន្តែ​ចង់​ចងចាំ​ថ្ងៃ​កំណើត​របស់​មិត្តភក្ដិ​នានា អាច​ប្រើ​កម្មវិធី Facebook Birthday ក្នុង​ការ​ជួយ​ប្រមូល​រាល់​ទិន្នន័យ​នេះ​។ 

៤) ស្នើ​យក​ទិន្នន័យ​ទំនាក់ទំនង​

មុន​ពេល​លុប ប្រាកដ​ថា​បាន​ទាញ​យក និង​រក្សាទុក​ព័ត៌មាន​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ តាម​អ៊ីមែល សារ ឬ​ការ​ហៅ​ចេញ។ 

៥) រក្សាទុក​ព័ត៌មាន Facebook លើ Cloud

Backupify.com ផ្តល់​វិធី​អាច​រក្សាទុក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​វេបសាយ​លើ Cloud បាន​ ដោយ​ទំហំ​រក្សាទុក 1GB ប្រើ​បាន​ឥត​គិត​ថ្លៃ ហើយ​ចង់​បាន​ធំ​ជាង​នេះ ត្រូវ​ចំណាយ​ថវិកា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Mashable   ប្រែ​សម្រួល៖ ប៊ុនធឿន