Audi Q8 ឆ្នាំ​ ២០១៩ ចេញ​តម្លៃ​លក់​នៅ​អាមេរិក មក​ដល់​ខ្មែរ​ដឹង​តែ​ថ្លៃ​កប់

  • 2018-09-09 03:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi Q8 ​ស៊េរី​ឆ្នាំ ២០១៩ រថយន្ត​ SUV ម៉ូដែល​ថ្មី​របស់​​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ បាន​បង្ហាញ​តម្លៃ​លក់​ជា​ផ្លូវ​ការ​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

រថយន្ត​ Audi Q8 ដែល​លក់​នៅ​សហរដ្ឋអាមេរិក​ មាន​ជម្រើស​ម៉ាស៊ីន​តែ​​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​ជា​ម៉ាស៊ីន​ Turbocharged ទំហំ​ ៣,០ លីត្រ (V6) មាន​កម្លាំង​ ៣៣៥ សេះ គួប​​ផ្សំ​នឹង​ប្រព័ន្ធ​ម៉ាស៊ីន Hybrid។ ម៉ាស៊ីន​នេះ​​មាន​ប្រអប់​លេខ​អូតូ ៨ វគ្គ និង​បើកបរ​ដោយ​វិល​កង់​ទាំង​បួន។

តម្លៃ​សម្រាប់​ Audi Q8 ឆ្នាំ ២០១៩ មាន​ចាប់​ពី​ ៦៨ ៣៩៥ ដុល្លារ​​សម្រាប់​ប្រភេទ Premium, តម្លៃ​ ៧២ ៣៩៥ ដុល្លារ​សម្រាប់​ប្រភេទ Premium Plus និង​ប្រភេទ Prestige តម្លៃ​ ៧៧ ៥៤៥ ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី