មកស្គាល់អ្នកស្នងតំណែងមហាសេដ្ឋី Jack Ma
- 2018-09-10 08:59:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកស្នងតំណែងមហាសេដ្ឋី Jack Ma
ចន្លោះមិនឃើញ
លោក Jack Ma ដែលមានវ័យ ៥៤ ឆ្នាំ ជាស្ថាបនិក និងជាអគ្គនាយកប្រកបដោយភាពជាអ្នកដឹកនាំ នៃក្រុមហ៊ុន Alibaba នឹងចុះចេញពីតំណែងអគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១០ ខែកញ្ញា ២០១៩ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន នៅថ្ងៃទី១០ ខែកញ្ញា ២០១៨នេះ។
ក្រោយការចុះចេញពីតំណែងរបស់លោក Jack Ma នាយកប្រតិបត្តិបច្ចុប្បន្ននៃក្រុមហ៊ុន Alibaba គឺលោក Dnaiel Zhang នឹងមកកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន។ គួរដឹងថាលោក Dnaiel Zhang វ័យ ៤៦ ឆ្នាំ បានកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg TV កាលពីពេលកន្លងទៅ លោក Jack Ma បាននិយាយថា ៖ "ខ្ញុំគិតថានៅថ្ងៃណាមួយ ហើយនៅពេលឆាប់ៗ ខ្ញុំនឹងត្រលប់ទៅបង្រៀនវិញ។ នេះគឺជាអ្វីដែលខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អប្រសើរ ជាងធ្វើជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba "៕