តារា​ម៉ូដែល​ប្រចាំ​កម្មវិធី "Thailand's Next Top Model” បាន​ធ្វើ​អត្តឃាត ដោយ​លោត​ពី​លើ​អគារ

  • 2018-09-12 02:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ០៨ ខែ​កញ្ញា​កន្លង​ទៅ ក្រុម​ប៉ូលិស​ក្នុង​ស្រុក Chok Chai នៃ​ខេត្ត Nakhon Ratchasima បាន​ទទួល​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​មាន​មនុស្ស​ធ្លាក់​ពី​លើ​អគារ​វីឡា​កម្ពស់ ៣​ជាន់​ក្នុង​ស្រុក​ខាង​​លើ​នេះ។

ភ្លាមៗ ខាង​ក្រុម​ប៉ូលិស​ក៏​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដែល​បាន​ស្លាប់ ដោយ​មាន​របួស​ក្បាល​ធ្ងន់ធ្ងរ។ បើ​តាម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​បាន​បញ្ជាក់​ថា សាកសព​ស្ត្រី​រូប​នោះ មាន​ឈ្មោះ Kay Kanyakorn អាយុ ៣០ ឆ្នាំ ជា​តារា​ម៉ូដែល​ដ៏​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​ថៃ ហើយ​នាង​ក៏​ធ្លាប់​ឈ្នះ​ការ​ប្រកួត​កម្មវិធី "Thailand's Next Top Model” ផង​ដែរ។

ប៉ូលិស​ក៏​បាន​រក​ឃើញ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មួយ​ដប​នៅ​ក្នុង​បន្ទប់​ទឹក​របស់​នាង ដោយ​ដប​ថ្នាំ​នោះ​ដូច​ជា​ត្រូវ​បាន​បើក​គម្រប​ចោល ដូច្នេះ​ហើយ​តាម​ការ​ប៉ាន់​ស្មាន​បឋម ប៉ូលិស​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​បាន​ផឹក​ថ្នាំ​នោះ មុន​ពេល​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ។

បន្ថែម​ពី​នេះ​ទៅ​ទៀត បើ​តាម​មិត្តភ័ក្ដិ​ម្នាក់​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ផង​ដែរ​ថា៖ "មុន​ពេល​កើត​ហេតុ Kay ជា​ញឹកញាប់ ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ណាស់​ក្នុង​ជីវិត​របស់​នាង ជា​ពិសេស​បញ្ហា​មុខ​ជំនួញ​តែ​ម្ដង ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ថែម​ទៀត លើ​ទីផ្សារ​ភាគហ៊ុន"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​ក្រុម​ប៉ូលិស​​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ពី​មូលហេតុ​ច្បាស់​លាស់​ដែល​បណ្ដាល​ឲ្យ​តារា​ស្រី​រូប​នេះ​ស្លាប់ ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​លទ្ធផល​បញ្ជាក់​ពី​ស្លាប់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម