ដឹង​ប្រវត្តិ Kaka អាច​ស្លុត​ចិត្ត ​ប្រឹង​ខ្លាំង​យ៉ាង​ហ្នឹង ទើប​ជោគជ័យ​ដល់​សព្វថ្ងៃ

  • 2018-09-14 01:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កាកា ​ជា​អ្នក​ប្រដាល់​មាន​ប្រជាប្រិយ​មិត្តភាព​មួយ​រូប​នៅ​ប្រទេស​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​នេះ។ កីឡាករ​មាន​ដើម​កំណើត​នៅ ​ក្នុង​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ស្រាបាទ ​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ​គេ​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ម្នាក់ ​មាន​ឪពុក​ឈ្មោះ សុខ​ ញ៉ិល​ ​និង​ម្ដាយ​ឈ្មោះ ពឹង រុំ ​ជា​អ្នក​រក​ស៊ី​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃ។

កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ ​ចូល​រៀន​​បាន​ត្រឹម​ថ្នាក់​ទី​៤​ប៉ុណ្ណោះ ក៏​សម្រេច​ចិត្ត​ចូល​ប្រដាល់​តែ​ម្ដង ​ដោយ​គ្រា​ដំបូង​វាយ​តាម​វត្ត​ប៉ុណ្ណោះ។ កាល​ពី​គ្រា​វាយ​ដំបូង​ជិត​១០​ប្រកួត រូបគេ​មិន​ដែល​ទទួល​បាន​ជ័យ​ជម្នះ​នោះ​ទេ ​ប៉ុន្តែ​ដោយសារ​តែ​វាយ​ចាញ់​រហូត​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​​ចង់​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​កាន់​តែ​ខ្លាំង។ ដោយសារ​តែ​ចិត្ត​ស្រលាញ់​ប្រដាល់​ខ្លាំង កាកា ​បាន​សុំ​ឪពុក​ទៅ​ហាត់​រៀន​ប្រដាល់​ថែម​ទៀត ​នៅ​ឯ​ប្រទេស​ថៃ។ ​ដំបូង​ឡើយ ​មិន​មាន​នរណា​ម្នាក់​យក​គេ​ឡើយ ​ព្រោះ​នៅ​ក្មេង ​មាឌ​តូច ​មិន​សម​ជា​កីឡាករ។ រហូត​ទាល់​តែ​ឪពុក​ទៅ​សុំ​អង្វរ​គេ​ខ្លាំង ​ហើយ​ថែម​ទាំង​ស្គាល់​គេ​តិច​ៗ​ផង​នោះ ទើប​មាន​ក្លឹប​មួយ​នៅ​ថៃ ព្រម​ឱ្យ​ចូល​ហ្វឹកហាត់​។

នៅ​ប្រទេស​ថៃ​នោះ កាកា ​បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ជា​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំង​មែនទែន ​មុន​មាន​សមត្ថភាព​ខ្លាំង​ដូច​បច្ចុប្បន្ន​នេះ។ ​ចង់​យំ​ផង ​នឹក​ផ្ទះ ​ត្រូវ​រំពាត់​ផង ​កាកា សឹង​តែ​ទ្រាំ​មិន​បាន​ទៅ​ហើយ។

អស់​ពី​រឿង​ហ្វឹកហាត់​ធ្ងន់​នេះ​ទៅ ​កាកា ​ក៏​បាន​និយាយ​ពី​តម្លៃ​ខ្លួន​ចាប់​តាំង​ពី​ចូល​ប្រឡូក​ដំបូង រហូត​ដល់​គេ​ស្គាល់​ពេញ​ប្រទេស​ថៃ​ផង​ដែរ។ កាកា ​សង្វៀន​ភ្នាល់​ច្រើន​បំផុត​របស់​គេ​នោះ គឺ​មាន​ដល់​៥​សែន​បាត ​ស្មើ​នឹង​ជាង​១​ម៉ឺន​ដុល្លារ​ឯ​ណោះ ​ដោយ​កាល​នោះ​រូបគេ​ថា​ត្រូវ​ឈ្នះ​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​ខាង​ថៃ​គេ​ឱ្យ​ស្មើ​ទៅ​វិញ។

ការ​ឡើង​សង្វៀន​នៅ​ប្រទេស​ថៃ កាកា ​ពិត​ជា​អាច​រក​ប្រាក់​បាន​ច្រើន​មែន សម្រាប់​គ្រួសារ​របស់​គេ។ ចង់​ដឹង​ថា ​ការ​វាយ​បាន​ប្រាក់​ច្រើន​នេះ ឪពុក​របស់​គេ ​មាន​អារម្មណ៍​យ៉ាង​ណា​នោះ ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ​ដើម្បី​ដឹង​រឿង​លម្អិត​ទាំង​អស់​គ្នា៖


អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី