មាន​ដំណឹង​ល្ហិចល្ហៀង​ ពី​តម្លៃ​សម្រាប់​ការ​កុម្ម៉ង់ iPhone Xs/Xs Max នៅ​ទីផ្សារ​កម្ពុជា​ហើយ!

  • 2018-09-13 13:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើប​តែ​ប្រកាស​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន​ស៊េរី​ឆ្នាំ ២០១៨ បី​ម៉ូឌែល​រួម​មាន iPhone XR និង iPhone XS/XS Max។ មុន​បើក​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ២១ សីហា​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក។ តាម​ដំណឹង​ល្ហិចល្ហៀង​ពីហាង​ធំៗ​មួយ​ចំនួន​ក្នុង​ទីផ្សារ​កម្ពុជា ក៏​មាន​បើក​ឲ្យ​អតិថិជន​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ជា​បណ្ដើរៗ​ហើយ។

ដោយ​តម្លៃ​ប្រហាក់ប្រហែល​សម្រាប់ iPhone XS ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ៦០០ ដុល្លារ ខណៈ 256GB ខ្ទង់ ១ ៨០០ ដុល្លារ ធៀប​នឹង​រៀម​ច្បង iPhone XS ទំហំ 64GB ប្រហែល ១ ៨០០ ដុល្លារ និង 256GB ហក់​ជិត​ដល់ ២ ០០០ ដុល្លារ ដោយ​ស្ថិត​ក្នុង​ជម្រើស​ពណ៌​ទាំង​បី (មាស ទឹកប្រាក់ ប្រផេះ​ខ្មៅ)។

បញ្ជាក់​ថា​ តម្លៃ​នេះ​បើ​ធៀប​នឹង​ទីផ្សារ​នៅ​ឯ​សហរដ្ឋអាមេរិក​ផ្ទាល់ មាន​ភាព​ខុស​គ្នា​ចន្លោះ​ពី ៥០០ ទៅ​ជាង ៧០០ ដុល្លារ ពោល​មិន​ខុស​ពីគន្លង​ចេញ​លក់ iPhone ស៊េរី​ថ្មី​រាល់​ឆ្នាំ​នោះ​ទេ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា