Angelina Jolie ស្លៀក​សំលៀកបំពាក់​ខ្មែរ​ដើរ​នៅ​សហរដ្ឋ​អាមេរិក ទាក់​ទាញ​ខ្លាំង!

  • 2018-09-18 12:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Angelina Jolie ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពេល​ស្លៀក​សំលៀកបំពាក់​បែប​ខ្មែរ ដើរ​ចូល​ក្នុង​កម្មវិធី Cambodian Town Film Festival ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍។

តារា​លំដាប់​ពិភព​លោក បាន​ស្លៀក​សំពត់​បត់ច្នៃ​ចេញ​ពី​ក្រណាត់​ហូល ពាក់​អាវ​យឺត​ខ្មៅ​ដៃ​ខ្សែ​វាល​ក្លៀក និង​គ្រប​កន្សែង​ហូល​ពី​លើ ដែល​មើល​ទៅ​នាង​ពិត​ជា​មាន​ភាព​ទាក់​ទាញ​មែន។ នោះ​ជា​មូលហេតុ​ដែល​នាង ទទួល​បាន​ការ​សាទរ​ជា​ច្រើន​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ។

វត្តមាន​របស់​ Angelina Jolie គឺ​ដើម្បី​ចូល​រួម​អបអរ​កម្មវិធី ដែល​ត្រូវ​បាន​រៀប​ចំអស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ​ភាពយន្ត ក៏​ដូច​ជា​សក្ដានុពលវប្បធម៌​របស់​ក​ម្ពុជា។ កាល​ពី​ឆ្នាំ​មុន​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ដែល​ដឹកនាំ​ដោយ​នាង​ផ្ទាល់ ក៏​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​នេះ​ដែរ ហើយ​នេះ ជា​មូលហេតុ​បន្ថែម​ទៀត ជំរុញ​វត្តមាន​របស់​នាង​មក​ទី​នេះ។

Angelina Jolie បាន​ចាប់​ផ្ដើម​ចំណង​ទាក់​ទង​ជាមួយ​កម្ពុជា តាំង​ពី​ឆ្នាំ ២០០០ ពេល​ដែល​នាង​បាន​ទៅ​ថត​រឿង "Tomb Rider”។ ២​ឆ្នាំ​ក្រោយ នាង​បាន​ត្រឡប់​មក​កម្ពុជា​ម្ដង​ទៀត ទទួល​យក​កូន​ចិញ្ចឹម​ទី​១​របស់​នាង Maddox បច្ចុប្បន្ន កូន​ចិញ្ចឹម​សញ្ជាតិ​កម្ពុជា​នេះ មាន​អាយុ ១៧​ឆ្នាំ​ហើយ៕

ប្រភព៖ Dailymail | Hollywoodlife | lbpost   ប្រែ​សម្រួល៖ ទារិកា