កម្មវិធី​វាស់ខ្នាត iOS 12 ខុស​បច្ចេកទេស បង្ហាញ​លទ្ធផល​មិន​ត្រឹមត្រូវ​

  • 2018-09-24 02:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Measure ជា​កម្មវិធី​ប្រភេទ AR ជា​មុខងារ​ល្អ​ថ្មី​មួយ​មក​ជាមួយ iOS 12។ កម្មវិធី​អាច​ជួយ​វាស់​ខ្នាត​ចម្ងាយ​រវាង​ចំណុច​ពីរ គណនា​បណ្តោយ ប្រវែង និង​តំបន់​នៃ​ធាតុ​មាន​រាង​ចតុកោណកែង​។ Measure អាច​ប្រើ​បាន​លើ iPhone SE, iPhone 6s ឬ​ម៉ូដែល​ក្រោយៗ, iPad ជំនាន់​ទី ៥ ឬ​ម៉ូដែល​ក្រោយៗ និង iPad Pro ដែល​ប្រើ iOS 12។ 

របាយការណ៍​មួយ​ចេញ​ដោយ​លោក Kirk McElhearn បាន​ចងក្រង​ស្ថានភាព​មួយ​ចំនួន ដែល​កម្មវិធី Measure ផ្តល់​ទិន្នន័យ​មិន​ត្រឹមត្រូវ ហើយ​រង្វាស់​ខ្នាត​នៃ​ធាតុ​ដូចគ្នា ផ្តល់​លទ្ធផល​មិន​ស៊ីគ្នា​បាន​ពី​កម្មវិធី​។ 

វិមាត្រ​ពិត​ប្រាកដ​ក្នុង​ស៊ុម​នេះ​គឺ 78cm x 101cm ហើយ​ឧបករណ៍​វាស់​ខ្នាត AR របស់ Apple ធ្វើ​ឲ្យ​បាត់ ២០%

Apple ប្រហែល​ជា​ត្រូវ​ត្រលប់​ទៅ​មើល​កម្មវិធី​បន្ថែម ដើម្បី​ចេញ​កំណែទម្រង់​ថ្មី​ក្នុង​ការ​ដោះស្រាយ​បញ្ហា ខណៈ​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ក៏​សម្គាល់​ឃើញ​តម្លៃ​មិន​ត្រឹមត្រូវ​ផ្តល់​ឲ្យ​ដោយ​កម្មវិធី Measure ផង​ដែរ​ ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុនធឿន