ប្រពន្ធ​ កែវ​ រំចង់​ ស្រណោះ​ប្ដី​ខ្លោច​ចិត្ត​ ពេល​ប្រកួត​បែក​ម្ដងៗ​

  • 2018-09-25 04:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​កីឡាករ​ កែវ​ រំចង់​ ស្រណោះ​ និង​អាណិត​ប្ដី​ខ្លោច​ចិត្ត​នៅ​ពេល​ឡើង​ប្រកួត​ម្ដងៗ​ ជា​ពិសេស​នៅ​ពេល​ឃើញ​ចុះ​ពី​សង្វៀន​ទាំង​មាន​របួស​អ្វី​ជា​ដើម។​

អ្នកស្រី ហម នីតា​

អ្នក​ស្រី​ ហម​ នីតា​ បាន​ឲ្យ​ដឹង​ថា​ អាជីព​នេះ​មិន​ស្រួល​ទេ​ ទម្រាំ​បាន​ជ័យជម្នះ​ ទម្រាំ​បាន​លុយ​ ត្រូវ​លំបាក​ច្រើន​ណាស់​ ជាក់​ស្ដែង​ដូច​ប្រកួត​ចុង​ក្រោយ​របស់​ប្ដី​របស់​ខ្លួន​អញ្ចឹង​ត្រូវ​បែក​ថ្ងាស​និង​ដេរ​ប៉ុន្មាន​ថ្នេរ​ទៀត​ផង។​

អ្នកគាំទ្រ

ប្រពន្ធ​ជើង​ខ្លាំង​មក​ពី​បាត់ដំបង​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ អាណិត​ប្ដី​ណាស់​នៅ​ពេល​ប្រកួត​រង​របួស​ម្ដងៗ​ សឹង​តែ​លែង​ចង់​ឲ្យ​ឡើង​ប្រកួត​ទៀត។​ ពេល​ដែល​ប្ដី​ម្ដងៗ​គឺ​បន់ស្រន់​អស់​ហើយ​ កុំ​ឲ្យ​មាន​បញ្ហា​អ្វី​ណា​មួយ។​ ដោយ​ឥលូវ​វ័យ​កាន់​តែ​ច្រើន​កម្លាំង​ក៏​មិន​ដូច​មុន​ផង​នោះ​ ប្រពន្ធ​របស់​ រំចង់​ មាន​គម្រោង​បង្កើត​មុខរបរ​ថ្មី​មួយ​នៅ​ពេល​ខាង​មុខ​ នឹង​ឲ្យ​ប្ដី​រយាល​ពី​សង្វៀន​ខ្លះ​ហើយ​ ព្រោះ​អាណិត​ណាស់។​ មុន​ការ​ប្រកួត​នៅ​ពេល​ឥលូវ​នេះ​ ជើង​ខ្លាំង​ចិត្ត​សឿង​រូប​នេះ​ត្រូវ​ហ្វឹកហាត់​ខ្លាំង​ណាស់​ ដូច​ជា​រត់​១ថ្ងៃ​ពីរ​ដង​ឯណោះ​ បន្ទាប់​មក​ត្រូវ​ចូល​ស៊ីប​ទៀត។​

កែវ រំចង់ កំពុងដេររបួស

បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ស្រី​ ហម​ នីតា​ រៀបការ​ជា​ កែវ​ រំចង់​ ប្រហែល​ ៦-៧​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ចំណងដៃ​កូន​ស្រី​២នាក់​នា​ពេល​បច្ចុប្បន្ន​នេះ។​ ប្រកួត​ចុង​ក្រោយ​របស់​ប្ដី​អ្នក​ស្រី​ ផ្ដួល​កីឡាករ​ថៃ​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី៤​ ប៉ុន្តែ​ រំចង់​ ក៏​រង​របួស​បែក​ថ្ងាស​ខាង​ស្ដាំ​ផង​ដែរ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២១​ ខែ​កញ្ញា​ ២០១៨​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី