តេស្ត​ផ្ទាល់​បាន​ដឹង Face ID លើ iPhone XS/XS Max លឿន​ជាង iPhone X តែ​មិន​ច្រើន​ទេ

  • 2018-09-26 04:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ជា​ផ្លូវការ​ថា​មុខងារ Secure Enclave និង​ដំណោះស្រាយ​ថ្មី​អាច​ជួយ​ឲ្យ​ស្មាតហ្វូន​ជំនាន់​ក្រោយ iPhone XS ​ដំណើរការ​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID លឿន​ជាង​ជំនាន់​មុន។ តាម​ការ​តេស្ត​ផ្ទាល់​នឹង​ភ្នែក​ពី iClarified បាន​លើក​យក iPhone បី​ម៉ូឌែល​រួម​មាន iPhone X និង iPhone XS/XS Max មក​ប្រៀបធៀប​គ្នា។

រាល់​ម៉ាស៊ីន​ទាំង​អស់​សុទ្ធ​សឹង​កំណត់​លើ​ផ្ទៃ​មុខ​មនុស្ស​តែ​មួយ និង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.0 ដូច​គ្នា។ លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់ iPhone XS Max ពិត​ជា​ធ្វើ​បាន​ល្អ​ជាង​ប្រើ​ពេល​ត្រឹម ០,៦៣៩ វិនាទី ធៀប​នឹង iPhone XS ​ប្រើ​ពេល ០,៦៥០ វិនាទី និង iPhone X ​ឡើង​ដល់ ០,៦៦១ វិនាទី។

នេះ​មិន​រាប់​បញ្ចូល​ថេរវេលា​នៃ​ការ​អូស​ចូល​ផ្ទៃ Homescreen នោះ​ទេ គ្រាន់​ជា​ការ​តេស្ត​ល្បឿន​ឆ្លើយតប​នៃ​ប្រព័ន្ធ​ដំណើរការ​ Face ID។ ជា​រួម​ iPhone ជំនាន់​ឆ្នាំ ២០១៨ ពិត​ជា​ធ្វើ​បាន​ល្អ​ជាង ប៉ុន្តែ​ក៏​មិន​ល្អ​ណាស់​ណា​ដែរ។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា