ភ្ញាក់ផ្អើល! ដឹងមូលហេតុ មហាសេដ្ឋីអង់គ្លេសនិងប្រពន្ធ ត្រូវគេសម្លាប់ក្នុងប្រទេសថៃ

  • 2018-09-26 01:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសព​របស់​មហា​សេដ្ឋី​អង់គ្លេស​ម្នាក់ និង​ប្រពន្ធ​របស់​លោក ត្រូវ​បាន​រក​ឃើញ​នៅ​ភាគ​ខាង​ជើង​ប្រទេស​កាល​ពី​ដើម​សប្ដាហ៍​ដោយ​ប៉ូលិស​សង្ស័យ​ថា​ជា​ការ​សម្លាប់​គិត​ទុកជា​មុន។

សាកសព​របស់​លោក Alan Hogg វ័យ ៦៤​ឆ្នាំ និង​អ្នក​ស្រី Nod Sudddaen អាយុ ៦៤​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Phrae។ យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា​លោក Hogg មក​ពី​ទីក្រុង Edinburgh ត្រូវ​បាន​បាញ់​សម្លាប់​ខណៈ​ពេល​ដែល​ប្រពន្ធ​របស់​លោក ត្រូវ​បាន​សម្លាប់​ដោយ​វាយ​នឹង​ញញួរ។ ក្រោយ​ពេល​កើត​ហេតុ មនុស្ស​ចំនួន ៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដែល​ត្រូវ​បាន​ជួល​ឲ្យ​សម្លាប់​ដោយ​ប្អូន​ប្រុស​របស់​អ្នក​ស្រី Nod Suddaen។

(លោក Alan Hogg និង​ប្រពន្ធ​នៅខាងស្ដាំដៃ ពេលទិញរថយន្តថ្មី)

ប៉ូលិស​បន្ថែម​ថា "មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ គឺ​ដោយ​សារ​តែ​ជម្លោះ​ផ្ទៃ​ក្នុង​គ្រួសារ​រ៉ាំរ៉ៃ និង​គំនុំ​ទាក់ទង​រឿង​ទ្រព្យ​សម្បត្តិ។" ក្រោយ​មក​ទៀត ជន​សង្ស័យ​ទាំង​អស់​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​សម្លាប់​មហាសេដ្ឋី​រូបនេះ និង​ប្រពន្ធ​ប្រាកដ​មែន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ស្ថានទូត​អង់គ្លេស​ក្នុង​ប្រទេស​ថៃ មិន​ទាន់​ធ្វើ​ការ​បក​ស្រាយ​ណា​មួយ​ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន