បាក់ស្រុតប៉មបុរាណមួយ ក្នុងទីក្រុងបាងកក របួស១១នាក់
- 2018-09-26 07:00:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ស្រុតប៉មបុរាណមួយ ក្នុងទីក្រុងបាងកក របួស១១នាក់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានកម្មករចំនួន ១១នាក់បានរងរបួស កាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីប៉មកណ្ដឹងបុរាណមួយបានបាក់ស្រុត ក្នុងអំឡុងពេលធ្វើការជួសជុលឡើងវិញ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្នុងនោះផងដែរ កម្មករចំនួន ៣នាក់បានរងរបួសធ្ងន់ ហើយត្រូវបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ Siriraj។ នាយកដ្ឋានវិចិត្រសិល្បៈថៃ បានផ្ដួចផ្ដើមឲ្យមានការជួសជុលលើប៉មបុរាណ នៃប្រាសាទ Phraya Tham ក្នុងសង្កាត់ Bangkok Noi ខាងលើ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យកើតមានការបាក់ស្រុតនេះឡើយ។
គួរបញ្ជាក់ឲ្យដឹងថា ការជួសជុលប៉មបុរាណខាងលើ គឺជាគម្រោងមួយដែលចំណាយទឹកប្រាក់ ៨,៦៥លានបាត ឬប្រហែល ២៦ម៉ឺនដុល្លារ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ៕
ចុចអាន៖