រឿង​ខ្នាត​ខ្លី ដឹក​នាំ​ដោយ​នារី​វ័យ​ក្មេង​ មាន​វត្ត​មាន​ក្នុងមហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​ ប៊ូសាន

  • 2018-09-27 04:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​ការ​គាំទ្រ​ឧបត្ថម្ភ​ពី​សាធារណៈ ក្នុង​គម្រោង​ «សំឡេង​ពី​អនាគត» លើ​បណ្ដាញ​ Indiegogo រៀប​ចំ​ដោយ Anti-Archive ជួយ​ដល់​អ្នក​ដឹកនាំ​រឿង​នារី​វ័យ​ក្មេង ៣ រូប ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ១៧ ០០០ ដុល្លារ ដើម្បី​ផលិត​ខ្សែ​ភាពយន្ត ៣ ចំណង​ និង​ជា​ប្រភេទ​ខុស​ៗ​គ្នា​។

អ្នកដឹកនាំរឿង សាន ដានិច

ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង ៣ មាន​ខ្សែ​ភាពយន្ត​មួយ​របស់ កញ្ញា សាន ដានិច ដែល​បាន​ផលិត​មុនគេ និង​ជា​ភាពយន្ត​បែប Fiction ខ្នាត​ខ្លី​ មាន​ចំណង​ជើង​ថា «១លាន ឆ្នាំ» ឬ A Million Years សម្តែងដោយកញ្ញា ថាច់ ម៉ារី បាន​ជាប់​ជម្រើស​ក្នុង​ការ​បង្ហាញ​វត្តមាន​នៅ​ប្រទេស កូរ៉េខាងត្បូង ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​ប៊ូសាន ឬ Busan International Film Festival (BIFF) ក្នុងខែ តុលា ឆ្នាំ ២០១៨ នេះហើយ។

រូបភាពពីរឿង «១លាន ឆ្នាំ» ឬ A Million Years សម្តែងដោយ កញ្ញា ថាច់ ម៉ារី

នេះជាលើកទី១ របស់អ្នកដឹកនាំវ័យក្មេង សាន ដានិច វ័យ ២៦ឆ្នាំ​ ដឹកនាំរឿងដែលសរសេរ និងតែងនិពន្ធដោយខ្លួនឯង ហើយទទួលបាន​ឱកាសចាក់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិ​ថែមទៀតផង។

រីឯ ភាពយន្ត ២ ចំណងជើងទៀត ដឹកនាំដោយអ្នកនាង មាស ស្រីលីន និងកញ្ញា ទិត្យ កន្និដ្ឋា ដែលស្ថិត​ក្នុងគម្រោង «សំឡេង​ពី​អនាគត» ដូចគ្នា ក៏កំពុងផលិត ដោយសង្ឃឹមឱកាសបង្ហាញវត្តមានលើមហោស្រពភាពយន្តអន្តរជាតិនានាដែរ៕

អ្នកដឹកនាំរឿងទាំង ៣ រូបក្នុងគម្រោង សំឡេងពីអនាគត

អត្ថបទ៖ Sunny

អត្ថបទពេញនិយម