អត់លុយទិញ​ថ្មី មក​ដឹង​តម្លៃ iWatch មួយទឹក មាន​ចាប់​ពី Series 1 ដល់ Series 3

  • 2018-09-28 02:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពុង​ចាប់​អារម្មណ៍ iPhone ស៊េរី​ថ្មី​នៅ​តាម​ហាង​ងាក​មក​មើល​តម្លៃ iWatch ដែល​ជា​ផលិតផល​​នាឡិកា​ឆ្លាតវៃ​ដែល​មាន​លក់​នៅ​ទីផ្សារ​​សឹង​គ្រប់​ហាង​ក្នុង​ក្រុង​ភ្នំពេញ។

តាម​ការ​ដើរ​សាក​សួរ​តម្លៃ​នៅ​តាម​ហាង​កន្លង​មក អ្នក​លក់​បាន​ប្រាប់​ថា iWatch នៅ​តែ​មាន​អ្នក​ពេញ​និយម និង​ទិញ​ជា​ហូរ​ហែ​ផង​ដែរ ជា​ពិសេស​ម៉ូដែល​មួយ​ទឹក​ព្រោះ​មាន​តម្លៃ​ធូរ​ថ្លៃ​និង​គុណ​ភាព​អាច​នៅ​ប្រើ​ប្រាស់​បាន ចំពោះ​តម្លៃ​អាច​ខុស​គ្នា​តិច​តួច​ទៅ​តាម​គុណ​ភាព ស៊េរី ពណ៌។

ខាង​ក្រោម​នេះ​ជា​តម្លៃ iWatch មួយ​ទឹក​ចាប់​ពី Series 1 ដល់ Series 3៖

គួរ​បញ្ជាក់​ផង​ថា​ក្រុម​ហ៊ុន Apple បាន​ប្រកាស​ចេញ iWatch Series 4 ជា​មួយ iPhone ជំនាន់​ចុង​ក្រោយ​គឺ iPhone XR, iPhone XS និង XS Max កាល​ពី​យប់​ថ្ងៃ​ទី ១២​កញ្ញា។

តាម​ប្រភព​ពី​ហាង​ក្នុង​ស្រុក​មួយ​បាន​ប្រាប់ iWatch Series 4 នេះ​ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ ២២ កញ្ញា ជា​មួយ​តម្លៃ​ប្រមាណ​ជា ៥១០ ដុល្លារ សម្រាប់​ទំហំ 40 mm និង​តម្លៃ​ប្រមាណ​ជា ៥៥០ ដុល្លារ សម្រាប់​ទំហំ 44 mm ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្តិច​បន្តួច​ទៅ​តាម​ទី​ផ្សារ តម្លៃ​នៅ​ហាង​សៀង លីន, Angkor Meas និង​ហាង Piseth16។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី