ឡាន​វៀតណាម​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​​ ជួល​តាំង​ពី David Bechkam ឲ្យ​ជួយ​ផ្សាយ

  • 2018-10-03 02:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​របស់​ក្រុមហ៊ុន​វៀតណាម​ Vinfast បាន​បង្ហាញ​មុខ​​​ជា​ផ្លូវ​ការ​លើ​ឆាក​អន្តរជាតិ​ ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​រថយន្ត​ Paris Motor Show កាល​ពី​ម្សិលមិញ​នេះ។

រថយន្ត​របស់​ក្រុមហ៊ុន​ Vinfast មាន​ពីរ​ម៉ូដែល​គឺ​ LUX A2.0 ជា​ប្រភេទ​រថយន្ត​ Sedan និង LUX SA2.0 ជា​ប្រភេទ​ SUV។ រូប​រាង​រថយន្ត​ទាំង​ពីរ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ក្រុមហ៊ុន​ឌីហ្សាញ​អ៊ីតាលី​ដ៏​​ល្បី​ឈ្មោះ​ Pininfarina។

ក្នុង​កម្មវិធី​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នេះ ឃើញ​មាន​ការ​ចូល​រួម​ពី​សំណាក់​បវរកញ្ញា​នៃ​ប្រទេស​វៀតណាម​ប្រចាំ​ឆ្នាំ ២០១៨ រួម​ជា​មួយ David Beckham ដែល​ជា​​អតីត​កីឡាករ​បាល់​ទាត់​ដ៏​ល្បី​ឈ្មោះ​មួយ​រូប។

រថយន្ត​​ទាំង​ពីរ​ម៉ូដែល​នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ Turbocharged ទំហំ​ ២,០ លីត្រ មាន ៤ ​ស៊ីឡាំង។ លើ​រថយន្ត​ LUX A2.0 មាន​ជម្រើស​ម៉ាស៊ីន​កម្លាំង​ ១៧៦ សេះ និង ២៣១ សេះ ចំណែក​ LUX SA2.0 មាន​តែ​ប្រភេទ​កម្លាំង​ ២៣១ សេះ​ប៉ុណ្ណោះ។ រថយន្ត​ទាំង​ពីរ​ប្រើ​ប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​​វិល​កង់​មុខ​ជា​ស្តង់ដារ​ ប៉ុន្តែ​ក៏​មាន​ជម្រើស​វិល​កង់​ទាំង ៤ ដែរ។

​​​ ក្រុមហ៊ុន​ Vinfast នឹង​បញ្ចេញ​លក់​រថយន្ត​​ទាំង​ពីរ​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​មុន​គេ​ នៅ​អំឡុង​ខែ​មិថុនា​ ឆ្នាំ ២០១៩ ខាង​មុខ។ ក្រោយ​មក​ទៀត​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ពិភពលោក៕

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង