ត្រាំ លក់មុខមិនស្ទើរ ក្រោយឡើងយន្តហោះទាំងក្រដាសអនាម័យជាប់ស្បែកជើង (មានវីដេអូ)

  • 2018-10-05 06:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​ឈាន​ជើង​ឡើ​ងយន្តហោះ Air Force One ទាំង​ក្រដាស​អនាម័យ​ជាប់​ស្បែកជើង​ខាង​ឆ្វេង។

សកម្មភាព​នេះ ត្រូវ​គេ​ថត​វីដេអូ​បាន​ហើយ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម Twitter កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ទទួល​បាន​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។ លើស​ពី​នេះ​ទៀត វីដេអូ​នេះ​ត្រូវ​បាន​ចូល​មើល​រហូត​ដល់​ជាង ១,៨​លាន​ដង​ទៀត​ផង។ ខណៈ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​សើច​ចំអក​ឲ្យ​ប្រធានាធិបតី​រូប​នេះ ដោយ​ឡែក​អ្នក​ខ្លះ​សរសេរ​ថា​វា​គ្រាន់​តែ​ជា​ក្រដាស​ធម្មតា​ប៉ុណ្ណោះ មិន​មែន​ជា​ក្រដាស​អនាម័យ​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា លោក ត្រាំ​បាន​ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង Rochester រដ្ឋ Minnesota ដើម្បី​ថ្លែង​សន្ទរកថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន