ភ័យជំនួស! លោតឆ្លងកាត់ស្ពានកម្ពស់ ១៥០ម៉ែត្រ ស្រាប់តែរបូតខ្សែសុវត្ថិភាព (វីដេអូ)

  • 2018-10-05 07:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ចិន​ម្នាក់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ នៅ​ពេល​ដែល​ព្យាយាម​លោត​ឆ្លង​កាត់​ស្ពាន​កម្ពស់ ១៥០ម៉ែត្រ​ពី​ដី ស្រាប់តែ​របូត​ខ្សែ​សុវត្ថិភាព។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ច័ន្ទ ទី០១ ខែ​តុលា ឆ្នាំ២០១៨ នៅ​ឯ​ឧទ្យាន Wansheng Ordovician Theme Park ស្ថិត​នៅ​ចម្ងាយ ១០០គីឡូម៉ែត្រ​ពី​ទីក្រុង Chongqing ប្រទេស​ចិន។

វីដេអូ​នៃ​ហេតុការណ៍​ខាង​លើ ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​ចិន ដោយ​មនុស្ស​ជាច្រើន​បាន​ស្នើសុំ​ឲ្យ​បិទ​ឧទ្យាន​នោះ។

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រួច​មក គេ​បាន​ប្រកាស​ថា វា​គ្រាន់តែ​ជា​កំហុស​ឆ្គង​ដែល​បង្ក​ឡើង​ដោយ​បុគ្គលិក​ម្នាក់​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កន្លែង​លោត​ឆ្លង​ស្ពាន​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «Extreme Leap» ខាងលើ ត្រូវ​បាន​បិទ និង​រង់ចាំ​ការ​ជូនដំណឹង​បន្ថែម​ទៀត៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម