កប់! ប៉េតង់​ឈ្នះ​មេដាយ​មាស​ពិភព​លោក​​ទៀត​ហើយ

  • 2018-10-11 02:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 411

ចន្លោះមិនឃើញ

​​កីឡា​ការិនី​ កែ ឡេង និង​អ៊ុក ស្រី​មុំ បាន​ចាប់​ដៃ​គ្នា​ដណ្ដើម​បាន​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​ប៉េតង់​​កម្រិត​ពិភព​លោក ដែល​ទើប​បញ្ចប់​វិញ្ញាសា​​វាយ​គូ​នារី​មុន​នេះ​នៅ​ប្រទេស​បារាំង​។

កែ ឡេង

វិញ្ញាសា​នារី​២ទល់​២​នេះ​ជា​វិញ្ញាសា​ដំបូង​របស់​កម្ពុជាផ្នែនារី​ក្នុង​​ការ​ប្រកួត​​ ​ព្រឹត្តិការណ៍​ខាង​​លើ។ សម្រាប់​ផ្នែក​នារី​របស់​កម្ពុជា​នេះ​​នៅ​សល់​ពីរ​វិញ្ញាសា​ទៀត​ដែល​មិន​ទាន់​ប្រកួត​គឺ ៣​ទល់​៣ និង​ឯកត្តជន​។ ចំណែក​ផ្នែក​បុរស​មិនទាន់​រក​បាន​លទ្ធផល​ល្អ​​នៅ​ឡើយ​ទេ។

​កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចំនួន ៦ រូប​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ការ​ប្រកួត​ប៉េតង់​កម្រិត​ពិភព​លោក។ ដោយ​ឡែក​សម្រាប់​មេដាយ​មាស​នេះ​ជា​ការ​ឈ្នះ​លើក​ទី​៤ របស់​អ្នក​ស្រី​កែ​ឡេង ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក។ ខណៈ​ដែល​​កីឡា​ការិនី អ៊ុក ស្រី​មុំ ក៏​ធ្លាប់​ឈ្នះ​មេដាយ​មាស​កម្រិត​ពិភព​លោក​នេះ​ផង​ដែរ​លើ​វិញ្ញាសា​ឯកត្តជន​​កាល​ឆ្នាំ២០១៧៕

អ៊ុក ស្រីមុំ កាល​ឈ្នះ​មេដាយមាស​​ឆ្នាំ២០១៧

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​