ត្រៀម​ហើយ​នៅ? ទៅ​យក​សំបុត្រ​មើល កម្ពុជា-ទីម័រ Free យប់​នេះ ឮ​ថា​មាន​ idol ច្រើន​ណាស់ចាំជួយគាំទ្រ

  • 2018-10-12 04:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​ទេ "ការ​ប្រកួត​មិត្តភាព​អន្តរជាតិ Smart” រវាង​កម្ពុជា និង​ទីម័រ​ខាង​កើត នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នឹង​ឈាន​មក​ដល់​ហើយ នា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​ទៅ។

ការ​ប៉ះ​គ្នា​ជា​លក្ខណៈ​មិត្ត​ភាព​លើក​ទី ២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ Smart ដែល​ជា​អ្នក​ឧបត្ថម្ភ​​​ធំ​បាន​នាំ​មក​នូវ​កម្មវិធី​កម្សាន្ត​​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូចជា សំបុត្រ​ចូល​មើល​ការ​ប្រកួត បណ្តោង​សោ មួក អាវ​យឺត និង​ប៊ិច​យ៉ាង​ស្រស់​ស្អាត​ជា​ច្រើន​ប្រភេទ​ចាប់​ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៧ យប់។

ពិសេស​ជាង​នោះ ក្រោយ​ការ​ប្រកួត​តង់​ទី​១ នឹង​មាន​ការ​សម្ដែង​ពី​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដូចជា ក្រុម​តូច កញ្ចនា Nikki Nikki លោក P-Sand វណ្ណ ចេស្ដា និង​សម្ដែង​ពិសេស​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទៀត។ ហើយ​ពេល​ចប់​ការ​ប្រកួត ក៏​នឹង​មាន​ការ​បាញ់​កាំជ្រួច​យ៉ាង​អស្ចារ្យ ដើម្បី​អបអរ​ដល់​ការ​ជួប​គ្នា​ជា​ថ្មី​នេះ​ផង​ដែរ។

សម្រាប់​អ្នក​ដែល​បំណង​ចង់​ចូល​រួម​តែ​មិន​ទាន់​មាន​សំបុត្រ ​អាច​មក​ទទួល​យក​ដោយ​ឥត​គិត​ថ្លៃ​បាន​នៅ Smart Booth ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ផ្ទាល់ ​ចាប់​ពី​ម៉ោង​ ២ ថ្ងៃត្រង់ ដល់ម៉ោង ៥ ល្ងាច។ ចាំ​អី​ទៀត? ចូល​រួម​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​គ្នា ហើយ​កុំ​ភ្លេច​ទៅ​ឲ្យ​បាន​មុន​ណា៎! ព្រោះ​ចំនួន​សំបុត្រ​មាន​កំណត់៕

អត្ថបទទាក់ទង៖

ទស្សនា​រូប​ភាព​ការ​ហាត់​សម មុន​ប្រកួត

អត្ថបទ៖ សុខណា