មកដឹងពីមូលហេតុតួល្បីថៃ Boy Pakorn មកខ្មែរច្រៀងផងចែកកាដូផងឡើងផ្អើលអ៊ីអនម្សិលមិញ

  • 2018-10-16 04:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ថៃ​ល្បី​ឈ្មោះ ប៊យ ប៉ាក់កន ដែល​ត្រូវ​បាន​ទស្សនិកជន​ខ្មែរ​ជាច្រើន​ស្គាល់​ក្នុង​រឿង​កាម​ទេព​ស្នេហ៍​ដែល​កំពុង​ចាក់​ផ្សាយ​ទូរទស្សន៍ PNN បាន​​​លេច​មុខ​ឡើង​ច្រៀង​​នៅ​ក្នុង​ផ្សារ​ទំនើបអ៊ីអន​កាល​ពី​ល្ងាច​ម្សិល​មិញ។ នេះជា​លើក​ទី២ហើយ​ដែល​តារា​ប្រុស​ឯក​រូប​នេះ​មក​កម្ពុជា ពិសេស​សម្រាប់​លើក​នេះ​លោក​ត្រូវ​បាន​ក្រុមហ៊ុន​សាប៊ូ ​Skin7 ថៃ​អញ្ចើញ​ចូល​រួមជា​ភ្ញៀវកិត្តិយស​ក្នុង​ឱកាស​សម្ពោធផ្លូវការ​វត្ថមាន​ផលិតផល​សាប៊ូ​នេះ​នៅ​កម្ពុជា។

លោក​ស្រី ភៈរិណា ដេឆាក់ថាក់វីវ៉ាត់ អ្នកគ្រប់គ្រង ប្រេន Skin7 ថៃ បាន​បង្ហាញក្តីរំភើបរីករាយ​​ដែល​មានតារា​ថៃល្បីឈ្មោះខាងលើ និង​ប្រជាជនខ្មែរ​ជាច្រើន​បាន​គាំទ្រផលិផល​របស់​ខ្លួនកន្លងមក​ ហើយ​លោកស្រីសង្ឃឹម​ថា​សាប៊ូដុសសម្អាតស្បែក​ Skin7 នឹង​ទទួលបាន​ការគាំទ្រ និង​ទំនុកចិត្ត​កាន់តែច្រើនពីបងប្អូនខ្មែរ។

ក្រៅពីមានវត្ថមាន​តារាល្បីថៃហើយ កម្មវិធីនេះក៏បាន​អញ្ជើញ​តារាចម្រៀង​យុវវ័យ​កំពុងពេញនិយម​ត្រកូលសុវត្ថិ ២រូប គឺ សុវត្ថិ មុនីនាគ និង សេរីវុឌ្ឍ ដែល​ទាំង​ពីរ​នាក់​បាន​បង្ហាញក្បាច់រាំ​ដ៏ទាក់ទាញ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បន្ត​ហោរ​កញ្ចៀវ​ពេញ​ទាំង​កម្មវិធី។

Skin7 គឺជាផលិតផលសាប៊ូ​ដុសសម្អាតស្បែក ផ្តល់នូវ​ភាពភ្លឺស្រស់ថ្លា ទន់ល្មើយ ជួយបំបាត់ស្នាមជ្រួញ ស្រអាប់ខ្មៅ ពិសេស​សម្រាប់a​ដែលមានបញ្ហាស្បែកមុខមុន ឬ ខ្លួន។ ផលិតផល​នេះត្រូវ​បាន​យក​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ច្រើនខែ​មក​ហើយ​តាម​អនឡាញ​​ ហើយ​ដោយ​ទទួល​បាន​ការគាំទ្រ​ខ្លាំង ទើ​បលោកស្រី សុវណ្ណ កណ្ណិការ សម្រេច​នាំចូលសាប៊ូ Skin7 នេះ​មក​លក់​ផ្តាច់មុខជា​ផ្លូវការ​នៅកម្ពុជា​តែម្តង៕

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម