មក​ស្គាល់​យុវជនក្មេង​ល្ហក់ ហេង បូឌីកា បញ្ចប់​អនុបណ្ឌិត​វិទ្យាសាស្ត្រ​នៅ​កាណាដា

  • 2018-10-16 07:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​ចំពោះ ហេង បូឌីកា ដែល​ទើប​តែ​មាន​វ័យ ២៦ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​យុវជន​រូបនេះ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ ពី​​សាកលវិទ្យាល័យ Simon Fraser ប្រទេស​កាណាដា ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​អន្តរជាតិ Zaman ប្រទេស​កម្ពុជា។ ​

កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​កោតសរសើរ​នោះ អ្នកភ្នំពេញរូបនេះ ​មាន​ចំណេះ​ជំនាញ និង​បទពិសោធន៍​ការងារ សុទ្ធ​តែ​នៅ​ប្រទេស​កាណាដា​ទាំង​អស់ ពោល​គឺ​រៀន​ផង​ធ្វើ​ការ​ផង។ ខាងក្រោម​នេះ​ជា កម្រិត​វប្បធម៌ ​ការងារ និង​រង្វាន់​កិត្តិយស។

ការសិក្សា

  • កញ្ញា ២០១៥ - មិនា ២០១៨ អនុបណ្ឌិត Science in Personal Informatics ពី​សាកលវិទ្យាល័យ Simon Fraser កាណាដា

  • មករា ២០១១ - ធ្នូ ២០១៣ បរិញ្ញាបត្រ Science in Interactive Arts and Technology ពី​សាកល​វិទ្យាល័យ Simon Fraser កាណាដា

  • កញ្ញា ២០០៩ - ធ្នូ ២០១០ សាកលវិទ្យាល័យអន្តរជាតិ (Fraser International College) ផ្នែក Computing Science ​

ការងារ

  • ឧសភា ២០១៨ – បច្ចុប្បន្ន ជា Lead Data Analyst នៅ​ក្រុមហ៊ុន Sabay Digital Corp រាជធានីភ្នំពេញ

  • កញ្ញា ២០១៣ – ធ្នូ ២០១៣ ជា Research Assistant នៅ​សាកលវិទ្យាល័យ Simon Fraser

  • កុម្ភៈ ២០១៤ – កក្កដា ២០១៥ ជា UX/UI Designer/Developer នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា Radiant communications ប្រទេស​កាណាដា

  • មករា ២០១៦ – ធ្នូ ២០១៦ ជា Teaching Assistant នៅ​សាកល​វិទ្យាល័យ Simon Fraser

  • កញ្ញា ២០១៥ – មេសា ២០១៨ ជា Research Assistant នៅ​សាកល​វិទ្យាល័យ Simon Fraser

ពាន​រង្វាន់

  • Dean's Honour Roll ឆ្នាំ ២០១២- ២០១៣ ប្រទេស​កាណាដា

  • Undergraduate Research Fellowship Award ឆ្នាំ ២០១៣ ប្រទេស​កាណាដា

  • Bronze Medal from InfoMatrix ឆ្នាំ ២០០៧ ប្រទេស​​រ៉ូម៉ានី

បច្ចុប្បន្ន បូឌីកា ជាអ្នកវិភាគ​ទិន្នន័យ (Lead Data Analyst) នៅ Sabay ដែល​ក្រុមហ៊ុន​ឌីជីថល​​ដ៏​ធំ​ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ការ​ងារ​នេះ​ បូឌីកា ផ្ដោត​លើ​ការ​ស្វែងរក និង​វិភាគ​​ទិន្នន័យ​ផ្សេងៗ ដែល​ប្រមូល​បាន និង​ជា​អ្នក​ផលិត របាយការណ៍​វិភាគ​ផ្សេងៗ សម្រាប់​គម្រោង​ផ្សេង​គ្នា។

បូឌីកា ថា៖ "ការ​ប្រមូល និង​វិភាគ​ទិន្នន័យ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ពួក​យើង ក្នុង​ការ​យល់​ដឹង​ពី​អតិថិជន និង​បង្កើត​ផលិតផល​កាន់​តែ​ល្អ​ប្រសើរ​ ដើម្បី​បំពេញ​តម្រូវ​ការ ​របស់​អ្នក​ប្រើប្រាស់​របស់​យើង"។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា បូឌីកា ជ្រើសរើស​ Sabay យុវជន​ដែលមាន​ឪពុក​ជាមន្ត្រីី​រាជការ ​ឆ្លើយ​​ថា នេះ​ជា​ពេល​ដ៏​គួរ​ឱ្យ​រំភើប​បំផុត នៅ​ពេល​ដែលបច្ចេកវិទ្យា​នៅ​កម្ពុជា មានការ​​រីកចម្រើន​លឿន ហើយ Sabay ជា​ក្រុមហ៊ុន​ឌីជីថល​នាំ​មុខ​គេ។

"ខ្ញុំ​​គិត​ថា មិន​មានអ្នក​វិភាគ​ Data ច្រើន​ទេនៅកម្ពុជា ដូច្នេះ Sabay ផ្ដល់​​ឱកាស និង​តួនាទី​ជា អ្នកវិភាគ​ទិន្នន័យ ដល់​ខ្ញុំ Sabay ជា​ក្រុមហ៊ុន​គិត​ពី​អនាគតវែងឆ្ងាយ។ នៅ​ទីនេះ យើង​បាន​យល់​ថា ទិន្នន័យ (Data) មាន​សារសំខាន់​ប៉ុណ្ណាលើគ្រប់​ជំនួញ គ្រប់​ផ្នែក​នៃ​សង្គម។ ខ្ញុំ​រំភើប​ណាស់ ​ដែល​​បាន​ក្លាយ​ជា​ផ្នែក​មួយ​របស់​ Sabay”។ ហេង បូឌីកា បញ្ជាក់។

បើ​សិន​ប្រិយមិត្ត ចង់​ដឹង​​ពី​វិស័យ​ ឌីជីថល កាន់​តែ​ទូលំទូលាយ​ សូម​កុំ​ភ្លេច​​ចូល​រួម​កម្មវិធី បាខែម អាស៊ាន (ដែល​​ផ្ដោត​លើ​ការ​ស្វែងយល់​ពី​បច្ចេកវិទ្យា​ឌីជីថល​ ក្នុង​ការ​បង្កើន​ល្បឿន​កំណើន សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ជំរុញ​គំនិត​ច្នៃប្រឌិត និង​ជួយប្រព័ន្ធអេកូ​​ឡូហ្សី បច្ចេកវិទ្យា និងការចាប់ផ្ដើម អាជីវកម្ម ព្រមទាំង​មាន​ពិព័រណ៍​បង្ហាញ​ ផលិតផល​និង​សេវាកម្ម និង​ស្នាដៃ​សិស្ស​និស្សិត​កម្ពុជា​​) ក្រោម​ប្រធានបទ “Powering Your Future in Digital Era" នៅ​វិទ្យាស្ថាន ​បច្ចេកវិទ្យា​កម្ពុជា (ITC) រាជធានី​ភ្នំពេញ នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី ២០-២១ ខែ​ តុលា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ។ ប្រជុំដោយ​វាគ្មិន ៧៥ រូប លើ ៨០ ប្រធានបទ។

មិន​​តែ​ប៉ុណ្ណោះ​ នៅ​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៤ រសៀល លោក Mike Gartner ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ (COO) មាន​បទពិសោធន៍​យូរឆ្នាំ​នៃ​ក្រុមហ៊ុន Sabay នឹង​ធ្វើ​បទ​បង្ហាញ​​លើ​ប្រធានបទ Development of Digital and Deployment"។ ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា! ​

អានអត្ថបទ៖

អត្ថបទ៖ អ៊ុំ សុភក្តិ