តោះ​មក​ដឹង ​ពាក្យ​ប្រចាំ​ត្រកូល​របស់​ សុខ​ ធី​ តែង​ឆ្លើយ​ទៅ​កាន់​សារព័ត៌មាន...

  • 2018-10-18 02:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​គេ​មើល​ឃើញ​ថា​ សុខ​ ធី​ ជា​បេក្ខភាព​លេចធ្លោ​ និង​មាន​ឱកាស​ច្រើន​ដែល​អាច​ឡើង​ទៅ​ជុំ​ទី២​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ក្ដី​ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ដែល​អួត​ ក៏​ដូច​ជា​និយាយ​អ្វី​ឲ្យ​ហួស​មុន​ការ​ប្រកួត​ឡើយ។​

កីឡាករ​ សុខ​ ធី​

ចំណែក​ពាក្យ​ដែល​ជើង​ខ្លាំង​មក​ពី​បន្ទាយមានជ័យ​ខាង​លើ​តែងតែ​និយាយ​ ទៅ​កាន់​អ្នក​សួរ​ខ្លួន​ផ្សេងៗ​ រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​នោះ​គឺ​ «កីឡា​នេះ​មិន​អាច​ប្រមាថ​គេ​ទេ​ ភ្លាត់​តែ​បន្តិច​គឺ​ចាញ់​ ឬ​សន្លប់​ហើយ​ ប៉ុន្តែ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ ឈ្នះ​ចាញ់​មិន​អាច​ថា​ទុក​មុន​បាន​ទេ»។​

សុខ​ ធី(ក្រហម)

យ៉ាងណា​មិញ​ចំពោះ​ការ​សង្ឃឹម​ថា​អាច​ឡើង​ទៅ​ជុំ​ទី២​ សិស្ស​គុន​លោក​ សាន​ សៅយ៉ាន់​ រូប​នេះ​ថា​ក៏​មាន​សង្ឃឹម​ដែរ​ ប៉ុន្តែ​នឹង​ខំប្រឹង​ ហើយ​ចាំ​មើល​ប្រកួត​ជាក់​ស្ដែង​សិន​ ព្រោះ​បេក្ខភាព​ផ្សេងៗ​ក៏​គេ​ល្អ​ផង​ដែរ។​

សុខ​ ធី​​ ពេលឈ្នះ​ថៃ

សុខ​ ធី​ ជា​កូន​សិស្ស​លោក​ សាន​ សៅយ៉ាន់​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ បច្ចុប្បន្ន​កំពុង​មាន​ ៣​ពិន្ទុ​ក្នុង​ដៃ ​បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៤​ ខែ​តុលា​ ឆ្នាំ​២០១៨​ កម្មវិធី​កណ្ដាប់ដៃ​ដែក​ ISI​ របស់​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​