ហាត់សីដក់ ដូចបានហាត់កីឡា៤ប្រភេទផ្សេងទៀត...
- 2018-10-18 07:06:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាត់សីដក់ ដូចបានហាត់កីឡា៤ប្រភេទផ្សេងទៀត...
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធសីដក់កម្ពុជា ថាយុវជនគ្រប់រូបគួណាស់ចាប់យកកីឡាណាមួយហ្វឹកហាត់ដើម្បីសុខភាព ជាពិសេសគឺសីដក់ ព្រោះវាចំណេញច្រើនដូចបានហាត់ច្រើនប្រភេទកីឡាផ្សេងៗទៀត ដូចជា បាល់ទាត់ បាល់ទះ អត្តពលកម្ម និងកាយសម្ព័ន្ធ។
ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធសីដក់កម្ពុជា បានលើកឡើងថា បើតាមការសិក្សាពីកីឡាសីដក់នេះ គឺមាន៤ប្រភេទកីឡាផ្សេងគ្នានៅក្នុងកីឡាខាងលើនេះ ដូច្នេះការលោតគប់ គឺចូលក្នុងបាល់ទះ ការទាត់ចាត់ចូលបាល់ទាត់ ការលោត ចាត់ចូលអត្តពលកម្ម និងភាពទន់ភ្លន់ បត់បែន អាចចូលក្នុងកីឡាកាយសម្ព័ន្ធ។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា ជាពិសេសយុវជននៅសិក្សា នៅពេលទំនេរគួរណាស់ចាប់យកកីឡាដើម្បីសុខភាព ល្អទាំងកាយសម្បទា និងប្រាជ្ញាស្មារតី ក៏ដូចជាកិត្យានុភាពសម្រាប់ខ្លួនឯង ប្រទេសជាតិផងដែរ។ ប្រសិនបើពួកគេលេងបានល្អ អាចក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិប្រកួតដណ្ដើមមុខមាត់ជូនប្រទេសជាតិជាដើម។
រំលឹកដែរថា ឯកឧត្ដម មាស សារិន ជាប្រធានកីឡាសីដក់កម្ពុជា ប្រភេទកីឡាមួយនេះជាកីឡាមានសក្ដានុពលមួយរបស់កម្ពុជា និងទើបតែឈ្នះមេដាយមាសលំដាប់ពិភពលោកនៅប្រទេសថៃ(King Cup) ទើបបញ្ចប់កាលពីខែកញ្ញា ២០១៨ ផងដែរ៕
ខ្លាំងណាស់ខ្មែរ! សីដក់កម្ពុជា ដណ្តើមបានមេដាយមាសនៅប្រទេសថៃហើយ
តោះមកដឹង ពាក្យប្រចាំត្រកូលរបស់ សុខ ធី តែងឆ្លើយទៅកាន់សារព័ត៌មាន...