ប្រៀបធៀបគ្នា ទើបដឹងច្បាស់ រឿងសុវត្ថិភាព Apple ខ្លាំងជាង Android ដាច់
- 2018-10-24 08:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបគ្នា ទើបដឹងច្បាស់ រឿងសុវត្ថិភាព Apple ខ្លាំងជាង Android ដាច់
ចន្លោះមិនឃើញ
Google បានបញ្ចេញម៉ូដែល Pixel ថ្មី ភ្ជាប់ជាមួយកាមេរ៉ាកម្រិតចុងក្រោយ ប៉ុន្តែបើគិតពីផ្នែកសុវត្ថិភាពលើឧបករណ៍ Android នេះ អាចមានភាពខុសគ្នា។
Pixel ត្រូវបានគេចាត់ទុកជាឧបករណ៍មានសុវត្ថិភាពខ្ពស់ មាន Chip សុវត្ថិភាពជួយ Encrypt (បម្លែងទៅសភាពមើលមិនយល់) ទិន្នន័យរក្សាទុកលើឧបករណ៍។ Apple និង Android មានការជជែកច្រើន ពាក់ព័ន្ធនឹងផ្នែកសុវត្ថិភាពនេះ។
ភាពឯកជន (Privacy)
អ្នកស្ត្រី Jessica Ortega ជាអ្នកវិភាគសុវត្ថិភាពវេបសាយ នៅក្រុមហ៊ុន SiteLock បានលើកឡើងពីភាពខុសគ្នារវាង Privacy និង Security (សុវត្ថិភាព)។ Privacy សំដៅលើការគ្រប់គ្រងទិន្នន័យ ដែលបានរក្សាទុក ហើយ Apple ធ្វើបានល្អត្រង់ចំណុចនេះ។
ពេលនិយាយពី Privacy ប្រព័ន្ធ Android គឺទិន្នន័យត្រូវបានបញ្ជូនទៅកាន់ Server របស់ Google និងបានប្រើប្រាស់សម្រាប់គោលដៅពាណិជ្ជកម្ម ព្រមទាំងជួយឲ្យប្រព័ន្ធ Android កាន់តែល្អប្រសើរ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកស្ត្រី Jessica Ortega។
Apple ធ្វើការរក្សាទុកទិន្នន័យភាគច្រើនលើឧបករណ៍ និងបញ្ជូនទៅកាន់ Server តិចតួចប៉ុណ្ណោះសម្រាប់គោលដៅពាណិជ្ជកម្ម។
សុវត្ថិភាពលើឧបករណ៍
Android ប្រមូល និងលក់ទិន្នន័យច្រើនទៅកាន់អ្នកផ្សាយពាណិជ្ជកម្ម។ iOS របស់ Apple មានកម្រិតត្រួតពិនិត្យខ្ពស់សម្រាប់រាល់កម្មវិធីអនុញ្ញាតឲ្យដាក់លក់លើ App Store។
អ្នកស្រី Jessica Ortega បានបន្ថែមថា ដោយ Android ជា Open Source ដូចនេះ Play Store ងាយស្រួលនឹងមានកម្មវិធីបន្ថែមណាស់ ហើយអាចជាកម្មវិធីមិនល្អភ្ជាប់ជាមួយមេរោគ។ ចំណែក App Store មានភាពតឹងតែង ស្កេនសុវត្ថិភាពមានភាពស៊ីជម្រៅរាល់កម្មវិធីមុនពេលចែករំលែក។
កាលខែសីហា Google បានលុបកម្មវិធីពី Play Store ប្រមាណ ១៤៥ ក្រោយក្រុមហ៊ុនសុវត្ថិភាព Palo Alto Networks ជូនដំណឹងមកកាន់ Google ពីហានិភ័យទាក់ទងនឹងកម្មវិធីទាំងនោះ។
កំណែទម្រង់ប្រព័ន្ធ
ក្នុងខែកក្កដា ឆ្នាំ ២០១៥ ក្រុមហ៊ុនស្រាវជ្រាវមួយបានរកឃើញកំហុសឆ្គងកូដរបស់ឧបករណ៍ Android ដែលបន្សល់ទុកច្រើនជាង ៩៥០ លានឧបករណ៍ ដែលងាយរងគ្រោះពីហេកឃ័រ។ បញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរ ដោយក្រុមហ៊ុនបញ្ចេញកំណែទម្រង់ដល់ម្ចាស់ទូរសព្ទមិនទាន់ពេលវេលា។ ចំពោះហេតុផល ទំនងដោយសារ Android មានក្រុមហ៊ុនផលិតទូរសព្ទជាច្រើនយកទៅកែច្នៃបន្ថែមប្រើប្រាស់ ខណៈ iOS មានតែសម្រាប់ផលិតផលរបស់ Apple ប៉ុណ្ណោះងាយស្រួលគ្រប់គ្រង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ