៣នាទីរកបាន២គ្រាប់ជួយ Bayern ឈ្នះ ជើងខ្លាំងក្រិក

  • 2018-10-23 22:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២គ្រាប់របស់ Bayern Munich ត្រឹម៣នាទីគ្រប់គ្រាន់នឹងធ្វើឲ្យក្រុមជើងខ្លាំងអាល្លឺម៉ង់យកឈ្នះ AEK Athens នៅ Champions League ពូល E។

បាល់លោតទាត់របស់ Martínez Aguinaga នាទី៦១ និង១គ្រាប់របស់តារាជើងស៊ុត Lewandowski នាទី៦៣ ជាការបញ្ជូនរបស់ Rafinha ជួយឲ្យ Bayern ឈ្នះក្រៅដី និងបន្ថយសម្ពាធលើគ្រូបង្វឹក Niko Kovac ដែលកំពុងរងការរិះគន់ថាដឹកនាំក្រុមមិនសូវបានល្អ។

ឆ្លងកាត់លទ្ធផលនេះក្រុមម្ចាស់ពានទ្វីបអឺរ៉ុប៥សម័យកាលមកពីអាល្លឺម៉ង់កំពុងនាំមុខពូល E មាន៧ពិន្ទុពី៣ប្រកួតស្របពេល Ajax ឈរលេខ២មាន៤ពិន្ទុ។ ប្រកួតបន្ទាប់ ត្រូវធ្វើនៅទឹកដី Bayern Munich វិញម្ដងចំថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន