អេក្រង់ស្មាតហ្វូនកំពូលៗ មួយណាប្ដូរអស់ថ្លៃជាងគេ?

  • 2018-10-27 02:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ចាប់ផ្តើម​មាន​ទំហំ​អេក្រង់​ធំ​ៗ ងាយស្រួល​ប្រើប្រាស់​ ប៉ុន្តែ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ តិច​ ឬ​ច្រើន​ឃើញ​មាន​ធ្លាក់​ប្រេះ​បែក​បរិវេណ​អេក្រង់​។ ទូរសព្ទ​ទំនើប​ក្រោយ​ៗនេះ​ តម្លៃ​វិញ​កប់​ក្បែរ​ពាន់​ក៏​មាន​ មួយ​ពាន់​ជាង​ក៏​មាន​ ខណៈ​សមាសធាតុ​ដូចជា​អេក្រង់​ ក៏​មិន​ថោក​ដែរ​ក្នុង​ការ​ផ្លាស់ប្ដូរ​។

នេះ​ជា​តារាង​តម្លៃ​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ ចំពោះ​សេវាកម្ម​ផ្លាស់ប្ដូរ​អេក្រង់​នៃ​ស្មាតហ្វូន​កំពូល​ៗ​ (បរទេស)

តម្លៃ​ផ្លាស់ប្ដូរ​អេក្រង់​ស្មាតហ្វូន​កម្រិត​ចុងក្រោយ​នា​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​ប្រភេទ​អេក្រង់​ OLED មាន​ចាប់​ពី​ ២១៩ដុល្លារ​ សម្រាប់​ Galaxy S8 ឬ​ S9 រហូតដល់​ ៣២៩ ដុល្លារ​សម្រាប់​ iPhone XS Max របស់​ Apple។

ស្មាតហ្វូន​បំពាក់​អេក្រង់​ប្រភេទ​ LCD ជាមួយ​បច្ចេកវិទ្យា​ 3D Touch ដូចជា​ iPhone 7, 7 Plus, 8 និង​ 8 Plus មាន​តម្លៃ​គួរសម​ដែរ​ក្នុង​ការ​ផ្លាស់ប្ដូរ​អេក្រង់​។ iPhone XR ប្រើ​អេក្រង់​ LCD ដែរ​ ប៉ុន្តែ​ហាក់​ស្ថិត​នៅ​លើ​គេ​ត្រង់​ប្រភេទ​អេក្រង់​នេះ​តម្លៃ​ ១៩៩ ដុល្លារ​ ដោយ​មាន​ទីធ្លា​ដាក់​ Notch និង​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth។

ចំពោះ​សេវាកម្ម​ផ្លាស់ប្ដូរ​អេក្រង់​ផ្លូវ​ការ​ទាំង​នេះ​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ក៏​បាន​បញ្ជាក់​ថា​ ទូរសព្ទ​អាច​មាន​កម្រិត​ការពារ​ជម្រាប​ទឹក​ដូច​ដើម​វិញ​បាន​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី