ពី​ក្រោយ​បញ្ហា​ និង​ដំណោះស្រាយ កម្មវិធី-ហ្គេម​លើ iPhone គាំង​ជាប់​ត្រឹម​ពាក្យ Waiting

  • 2018-10-24 12:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ញឹកញយ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ iOS ទាំង​លើ iPhone/iPad រមែង​ជួប​បញ្ហា App គាំង​ស្ទះ​ត្រឹម​ពាក្យ Waiting ខណៈ​អ្នក​ខ្លះ​ក៏​មាន​ដំណោះស្រាយ​រៀង​ខ្លួន ប៉ុន្តែ​ជា​ច្រើន​ពុំ​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ។ ខាង​ក្រោម​បង្ហាញ​ពី​ហេតុផល​និង​ល្បិច​សាមញ្ញ ៦ ចំណុច​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន៖

១.កត្តា​តូចៗ​នាំ​ឲ្យ App គាំង​ជាប់​ពាក្យ Waiting:

បញ្ហា​អ៊ីនធឺណិត: ពេល​ខ្លះ​អ៊ីនធឺណិត​ខ្សោយ ក៏​ជា​ហេតុផល​ដ៏​សាមញ្ញ​នៅ​ពី​ក្រោយ​បញ្ហា​នេះ​ដែរ។

បញ្ហា App Store: ជួន​កាល​ទៅ​ក៏​ដោយ​សារ Sever ពី​ខាង​លើ​របស់ Apple បែប​នេះ​មាន​តែ​ការ​រង់ចាំ​និង​ព្យាយាម​ម្តង​ទៀត។

បញ្ហា Software: បើ​ទាក់ទង​នឹង​ប្រព័ន្ធ Software ពិត​មែន ​ដំណោះស្រាយ​មាន​តែ​រង់ចាំ​និង​ធ្វើ​ការ​ដំឡើង Firmware នោះ​នៅ​កំណែ​ថ្មី។

២.ដំណោះស្រាយ​ធំ ដើម្បី​កែ​បញ្ហា​ Appជាប់​ពាក្យ Waiting:

ឆែក​ប្រព័ន្ធ​អ៊ីនធឺណិត

ទាំង​ដំណើរការ​អ៊ីនធឺណិត​ស៊ីម 3G/4G ឬ​ប្រព័ន្ធ Wi-Fi ត្រូវ​ឲ្យ​ប្រាកដ​ថា​មាន​ដំណើរការ​រលូន ដោយ​ភាគ​ច្រើន​នៃ​បញ្ហា​នេះ​ប្រសិន​អ៊ីនធឺណិត​យឺត App នោះ​នឹង​ជាប់​គាំង​ភ្លាម បែប​នេះ​ក៏​អាច​ស្នើ​ទទួល​យក Wi-Fi ពី​មិត្តភ័ក្ដិ​ឬ​មនុស្ស​ក្បែរ​នោះ​ដើម្បី​សាកល្បង​ជា​ថ្មី។

ឆែក​មើល​អង្គ​ចងចាំ​នៅ​ទំនេរ

​ត្រូវ​ប្រាកដ​ថា​អ្នក​មាន​អង្គ​ចងចាំ​នៅ​សល់​មុន​សម្រេច Install កម្មវិធី-ហ្គេម​ថ្មី​ណា​មួយ ដោយ​ចូល​ទៅ​កាន់​ទីតាំង Settings > General > Usage។

បិទ Background Apps

ផ្នែក​សំខាន់​ដើម្បី​ដោះ​ទាល់​បញ្ហា​នេះ​គឺ​ទុក​ចន្លោះ​ទំហំ RAM លើ​ម៉ាស៊ីន ពោល​បើ​អ្នក​កំពុង​ដំណើរការ​កម្មវិធី-ហ្គេម​ច្រើន សូម​ធ្វើ​ការ​ Clear ចោល ក្នុង​មុខងារ Multitask Switcher ជា​មុន​សិន។

Reboot iPhone

អាច​ធ្វើ​ Reboot ម៉ាស៊ីន​ដោយ​ចុច​ប៊ូតុង Power + Home ឬ Power + Volume Down (ផ្អែក​តាម​ម៉ូឌែល) រយៈ​ពេល ១០ វិនាទី​ដល់​ម៉ាស៊ីន​រលត់​បិទ​បើក​មក​វិញ។

Sign Out និង Sign In ជា​ថ្មី​ក្នុង App Store

ដូច​បញ្ជាក់​ពី​ខាង​លើ​កាលៈទេសៈ​ខ្លះ​ក៏ Sever របស់ Apple ជួប​បញ្ហា​បច្ចេកទេស បែប​នេះ​សូម​សាកល្បង Sign Out និង​ចាប់​ផ្តើម​សារ​ជា​ថ្មី។

  • ចូល​ទៅ Settings
  • ត្រង់ iTunes & App Store
  • ចុច​លើ Apple ID និង​យក​ពាក្យ Sign Out
  • ត្រលប់​ទៅ​កាន់ App Store វិញ មើល​ត្រង់ Featured
  • រើស​យក Sign In
  • វាយ​បញ្ចូល Apple ID របស់​អ្នក​ជា​ការ​ស្រេច។

Reset iPhone

មុន​អនុវត្ត​ចំណុច​នេះ ចាំ​បាច់​ធ្វើ​ការ Backup នូវ​ឯកសារ​ទាំង​អស់​ទុក​ជា​មុន​សិន ព្រោះ​ទាមទារ​ឲ្យ​ម៉ាស៊ីន​ធ្វើ​ការ Erase សារ​ជា​ថ្មី ពោល​គឺ​ទិន្នន័យ​នឹង​ត្រូវ​បាត់បង់​ទាំង​ស្រុង។

  • ចូល​ទៅ​កាន់ Settings
  • ចុច General > អូស​មក​ក្រោម​រក​ពាក្យ Reset
  • រើស​យក​ពាក្យ​ Erase All Content and Settings > យល់​ព្រម​ជា​ការ​ស្រេច។

ប្រភព: https://www.tenorshare.com/iphone-fix/fix-iphone-apps-stuck-on-waiting.html?fbclid=IwAR0srpks3xyQCrHubWfrb4-ui-07_0qTOQEYMJZwbGBDkSmM2gne9IyeIJ0

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ tenorshare   ប្រែ​សម្រួល៖ កៅ រក្សា