អ្នក​គាំទ្រ​រត់​ទីលាន​ឈូឆរ​ថ្ងៃ​មុន ពេល​នេះ Man Utd ត្រូវ​ UEFA ចាត់​វិធានការ

  • 2018-10-25 01:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​សហព័ន្ធ​បាល់ទាត់​ទ្វី​អឺរ៉ុប UEFA បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រត់​ចូល​ទីលាន​​​មុន​និង​ក្រោយ​ការ​ប្រកួត​ Champions League ​របស់​ពួក​គេ​ចាញ់ Juventus កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

នៅ​ដើម​វគ្គ​ទី​មួយ​បុរស​ម្នាក់​បាន​រត់​ទី​កណ្ដាល​ទីលាន ស្របពេល United ត្រៀម​ទាត់​បាល់​ជ្រុង។ បន្ទាប់​មក​​នៅ​ចប់​ការ​ប្រកួត​​មាន​អ្នក​គាំទ្រ​​ច្រើន​នាក់​ទៀត​បន្ត​ចូល​ក្នុង​ទីលាន ដើម្បី​​ទៅ​ឱប​អតីត​វីរបុរស​របស់​ពួក​គេ Cristiano Ronaldo។

ដោយ​សារ​សកម្មភាព​រញ៉េរញ៉ៃ​បែប​នេះ​ហើយ UEFA បាន​ប្រកាស​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ។ យ៉ាងណាមិញ ការ​សម្រេច​ដាក់​ទោស​ពិន័យ​បែប​ណា​​វិញ ត្រូវ​រង​ចាំ​ការ​ពិនិត្យ​ជា​មុន​សិន។ Man Utd បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Juventus ១-០ ដែល​មួយ​គ្រោះ​នោះ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Paulo Dybala៕​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ