Jose ​ព្រមាន Pogba ​ឱ្យ​ប្ដូរ​ក្បាច់​២៨​ជំហាន​មុន​ទាត់​ប៉េណាល់ទី​របស់​ខ្លួន​ទៅ

  • 2018-10-29 03:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​យប់មិញ ​ហើយ​ក៏​បាន​បន្ធូរ​សម្ពាធ​របស់​លោក Jose Mourinho ​ផង​ដែរ។

២​គ្រាប់​ដែល​ធ្វើ​ឱ្យ​ក្រុម​ឈ្នះ​នោះ គឺ Pogba ​ប៉េណាល់ទី​១​គ្រាប់​និង Martial ​១​គ្រាប់។ ១​គ្រាប់​របស់ Pogba ​ដែល​ជា​គ្រាប់​បើក​ឆាក​នោះ ​សឹង​តែ​បាត់​ឱកាស​ទៅ​ហើយ ព្រោះ​ទាត់​ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះ ​ប៉ុន្តែ​សំណាង​អាច​ថែម​ចូល​វិញ​បាន។ ចំពោះ​បច្ចេកទេស​ទាត់​នេះ​ដែរ ត្រូវ​បាន​លោក Jose ​គិត​ថា​ត្រូវ​ប្ដូរ​ចេញ​ហើយ ព្រោះ​អ្នក​ចាំទី​ដឹង​កន្លែង​ទាត់​បាត់​ទៅ​ហើយ។

“ខ្ញុំ​ពេញ​ចិត្ត​ឱ្យ​គាត់​ទាត់​ប៉េណាល់ទី ប៉ុន្តែ​ប្រហែល​ជា​គាត់​ត្រូវ​ប្ដូរ​វិធី​សាស្ត្រ​ទាត់​ហើយ។ រត់​២៨​ជំហាន ​និង​ប្រើ​ពេល​ដល់​ទី​៩​វិនាទី ​អាច​ធ្វើ​ឱ្យ​អ្នក​ចាំ​ទី​ដឹង​ថា​អ្នក​ទាត់​ទៅ​ខាង​ណា​បាន។ អ្នក​ចាំ​ទី​ដឹង​ក្បួន​នេះ ​គេ​មិន​រត់​ទៅ​ណា​ទេ គឺ​គេ​ចាំ​មើល​ការ​សម្រេច​ចិត្ត​របស់​យើង។ យើង​ត្រូវ​ការ ​សម្រេច​ឱ្យ​លឿន និង​ទាត់​ឱ្យ​លឿន ​ជា​ការ​គិត​របស់​អ្នក​ចាំ​ទី”។ សម្ដី​របស់​លោក Jose Mourinho ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ មុន្នីរម្យ